បង្ហាញអត្តសញ្ញាណអ្នកនិពន្ធបទភ្លេង “កាត់ឆុង” របស់ព្រាប សុវត្ថិ និងតន់ចន្ទសីម៉ា កំពុងល្បី
បងប្អូនពិតជាជ្រាបច្បាស់ហើយបទចម្រៀងរួមគ្នារបស់ តន់ ចាន់សីម៉ា និង ព្រាប សុវត្ថិ គឺបទ “កាត់ ឆុង” ដែលបច្ចុប្បន្ននេះ កំពុងតែល្បីនិងមានការគាំទ្រ ខ្លាំង។ បទដំបូងក្នុងអាលប៊ុបពិសេសនេះត្រូវបាននិពន្ធទំនុកភ្លេងដោយលោក សាក់ ធារិទ្ធ ។
លោក សាក់ធារិទ្ធ គឺជាអ្នកនិពន្ធថ្មី ឈ្មោះធ្លាប់មានស្នាដៃជាច្រើនបទកន្លងមកហើយបច្ចុប្បន្នគាំជាអ្នកនិពន្ធ កុងត្រាប្រចាំ ក្នុងផលិតកម្ម Galaxy Navatra ។ តាម Channel Galaxy Navatra បង្ហាញឲ្យដឹងពី បទ”កាត់ ឆុង” ត្រូវ បាននិពន្ធបទភ្លេង ដោយលោក សាក់ ធារិទ្ធ ។
បទចម្រៀងច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្នុងអាល់ប៊ុមដំបូងនេះត្រូវបានគេមើលឃើញ ថាគ្រាន់តែចេញមិនបានប៉ុន្មានថ្ងៃផងមានអ្នកទស្សនាជាច្រើនលានដងទៅហើយ។
ចង់ដឹងថាបទ “កាត់ ឆុង” របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និ ង តន់ ចន្ទសីម៉ា ដែលនិពន្ធបទភ្លេងដោយ លោក សាក់ ធារិទ្ធ ពីរោះរណ្ដំហើយចង់រាំលេងយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖