Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអះអាងថា ការ​បង្ហោះព័ត៌មាននៅលើ Facebook មិនត្រូវបានច្បាប់ការពារនោះទេ

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានអះអាងថា ការបង្ហោះព័ត៌មាននៅលើបណ្ដាញ​សង្គម​Facebook មិនត្រូវបានច្បាប់ការពារនោះទេ ខណៈដែល​មានអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌​មាន​បានមានប្រសាសន៍ថា ការបង្ហោះ ការអត្ថាធិប្បា​យ និងចែកចាយព័ត៌មាននៅលើ​បណ្តាញសង្គម Facebook មិនមែនជាការផ្សាយព័ត៌មាន ដែលត្រូវការពារដោយច្បាប់ ស្តីពីរបបសារព័ត៌មាននោះទេ ប៉ុន្ដែអ្នកសារព័ត៌មាន តាមទូរទស្សន៍ តាមវិទ្យុ កាសែត និងសារព័ត៌មាន Online គឺមានការពារដោយច្បាប់របបសារព័ត៌មានជាធរមាន។
​ -ការអះអាងនេះ បន្ទាប់ពីឧត្តមក្រុមប្រឹក្សា
ពិគ្រោះនិងផ្តល់យោបល់​បានបង្ហាញការ​ងឿយ​ឆ្ងល់នៅពេលដែលអ្នកលេង​Facebook​មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មានហើយធ្វើការបង្ហោះចែកចាយផ្សព្វ​ផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើ​ចិត្ត។
​-ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ លោក ពេជ្រ ស្រស់​ បានប្រាប់បណ្តាញសារព័ត៌​មាន​ឲ្យដឹងថា​ ក្នុងកិច្ចប្រជុំនោះលោកបាន​ពន្យល់អំពីតួនាទីរបស់សារព័ត៌​មាន​និងស្ថា​ប័នព័ត៌មានដែលត្រូវការពារដោយច្បាប់។

ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់អ្នកលេង Facebook ត្រូវគិតពេលបញ្ចេញមតិ ត្រូវមានការទទួលខុសត្រូវមួយ រាល់ការបង្ហោះប៉ះពាល់សិទ្ធអ្នកដទៃ៕