នោះបែកធ្លាយ មន្ត្រីក្រោមឱវ៉ាទប្ដឹងលោក អ៊ាវ ចំរើន ស្នងការខេត្តកណ្ដាលរឿងពុករលួយ
ខេត្តកណ្ដាល ៖ លោក អ៊ាវ ចំរើន ស្នងការរដ្ឋានន គរបាលខេត្តកណ្ដាល ត្រូវបាន មន្ត្រីក្រោម ឱវាទ បក អាគ្រាតរឿងពុករលួយ និងដាក់ពាក្យបណ្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម ន្ត្រី ក្រសួង មហាផ្ទៃ ដើម្បីរកយុត្តិធម៌។
យោងតាមពាក្យបណ្តឹង របស់មន្ត្រីក្រោម ឱវាទ ជាច្រើនរូប ដែលប្តឹងលោក អ៊ាវ ចំរើន ស្នងការរដ្ឋានន គរ បាល ខេត្ត កណ្ដាលបានលើកឡើងថា«យើងខ្ញុំទាំងអស់គ្នាកើតទុក្ខមិនសុខចិត្ត អំពើ ការដឹកនាំរបស់ លោកស្នងការ ដោយប្រើអំណាចផ្តាច់ការ ធ្វើបាបកូនចៅ ដោយ កាត់ប្រាក់បោះឆ្នោតជាតិ, ក្រុមប្រឹក្សាឃុំ និងថវិកា អត្តសញ្ញាណ បណ្ណ័,កាត់ប្រាក់ការងារអន្តោប្រវេសន៍(ក្នុងចំនួន ៥០ភាគរយនៃប្រាក់សរុបរបស់រាជរដ្ឋាភិបាលផ្តល់ឲ្យ។
ពាក្យបណ្តឹងដដែរបន្តថា ៖លោក អ៊ាវ ចំរើន ស្នងការរដ្ឋានន គរបាលខេត្ត កណ្ដាល ប្រព្រឹត្តិអំពើ ពុករ លួយ ជាច្រើនរួមមាន៖ប្រើឈ្មោះឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន យកលុយ ពី អធិការគ្រប់បណ្តាល ស្រុក,លក់ដីរបស់រដ្ឋ មុខស្នងការដ្ឋាននគរបាលខេត្តកណ្តាល,រឹបអូសយកដី របស់ វរៈព្រុំដែនលេខ៦០៥នៅជ្រៃធំ,ដាក់ខែសង្វៀនជល់ មាន់ឈ្មោះម៉ាប់ ក្នុង១ខែ៣០០០ដុល្លា និង សង្វៀនជល់មាន់ក្នុងកាស៊ីណូ លោកឧកញ៉ាសុខ ថៃ នៅជ្រៃធំចំនួន៣០០០ដុល្លា។ល៕
សូមបញ្ជាក់ដែរថា ៖ការបែកធ្លាយភាពមិនប្រក្រតីនិងអំពើពុករលួយរបស់ លោកស្នង ការនគរបាលខេត្តក ណ្ដាលលោក អ៊ាវ ចំរើន បន្ទាប់ពី លោកស្នងការរូបនេះបានប្រើបទបញ្ជាមិន សមរម្យមក លើកូនចៅក្រោមឳវាទ ទើបមានការផ្ទុះការតវ៉ានៅក្នុង រឿងនេះឡើង៕
សូមអាននូវពាក្យបណ្តឹងរបស់មន្ត្រីក្រោមឱវាទលោក អ៊ាវ ចំរើន ស្នងការរដ្ឋានន គរ បាល ខេត្ត កណ្ដា ល ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖