Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

លួចបានម្តងញ៉ាមទៅម្តងទៀតជាប់ខ្នោះទាំង៤នាក់

ភ្នំពេញ៖​ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលព្រៃវែងឃាត់ខ្លួន​បន្ទាប់ពីធ្វើសកម្មភាពលួចដែកនៅឃ្លាំង​ដែកមួយកន្លែងស្ថិតនៅផ្លូវបេតុងភូមិតាបស់សង្កាតព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១និង០០នាទីថ្ងៃទី​២៩ខែមេសាឆ្នាំ២០១៩។

ប្រភពព័ត៍មានពីម្ចាស់ឃ្លាំងបានឲ្យដឹងថាមុន​ពេលកើតហេតុរូបគាត់បានចាក់សោរឃ្លាំងហើយចេញទៅក្រៅស្របពេលឱកាសល្អជនសង្ស័យ៤នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ទៅចតទុកមុខឃ្លាំងហើយក៏នាំគ្នាធ្វើសកម្មភាពលួចគាស់ទ្វារជញ្ជូនដែកបំរុងនិងដឹកចេញស្របពេលនោះប្អូនប្រុសម្ចាស់ឃ្លាំងបានឃើញក្រុមចោរទាំង​នេះកំពុងតែលួចលីដែកចេញពីក្នុងឃ្លាំងក៏បានស្រែកឆោឡោផ្អើលអ្នកភូមិនាំគ្នាជួយដេញស្ទាក់ចាប់បានទាំង៤នាក់រួមនិងម៉ូតូមួយគ្រឿងដែលជាមធ្យោបាយរបស់ក្រុមជន​សង្ស័យជិះធ្វើសកម្មភាពដើរលួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិរដ្ឋបាលសង្កាត់ព្រៃវែង។

ម្ចាស់ឃ្លាំងខាងលើបានបញ្ជាក់បន្ថែមទៀតថាកន្លងមកក្រុមជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងក្នុងឃ្លាំង​របស់គាត់ម្តងរួចមកហើយ។

ដោយពួកគេញ៉ាមទៅលួចម្តងទៀតត្រូវបានជាប់ខ្នោះទាំង៤នាក់តែម្តង។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់​រួចមកជនរងគ្រោះឈ្មោះឆនដាវុទ្ធភេទប្រុសអាយុ៤៣ឆ្នាំដែលត្រូវជាម្ចាស់ឃ្លាំងបានទៅ​ដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃវែង។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំង៤​នាក់​ខាងលើមានឈ្មោះទី១៖​ ស៊ីនសុខហេងអាយុ១៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់ភូមិពាមសង្កាត់ព្រៃសខណ្ឌដង្កោ

ទី២៖ឈ្មោះ​ ​​ហេង​ចាន់ណាតអាយុ១៥ឆ្នាំមុខ​របរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ជើងឯកខណ្ឌដង្កោ

ទី៣៖​ ឈ្មោះ​ តកសុវណ្ណអាយុ១៩ឆ្នាំមុខរបរ​មិនពិតប្រាកដស្នាក់នៅភូមិបាកូសសង្កាត់​ដង្កោខណ្ឌដង្កោនិងទី៤៖ឈ្មោះ ផន​​បញ្ញាអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ​ភូមិ​ខ្វាសង្កាត់ដង្កោខណ្ឌដង្កោ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕