Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់​!!មន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃម្នាក់បាញ់បុរសស្ត្រី២​នាក់​៥គ្រាប់ដូចរឿងហុងកុងផ្អើលសមត្ថកិច្

ភ្នំពេញ៖ បុរសស្ត្រី២នាក់ ប្ដីប្រពន្ធ​ ត្រូវបានមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ និងបក្ខពួក បានដកកាំភ្លើងបាញ់រះចំនួន​ ៥គ្រាប់សំដៅរថយន្តRANGE ROVER របស់ពួកគាត់នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បណ្ដាលឲ្យបែកធ្លុះកញ្ចក់រថយន្ត និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច ៖​ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី២ខែឧសភាឆ្នាំ២០១៩នៅ​ចំណុច​ ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣៦៣កែង​ និង​ ផ្លូវ​លេខ​៦២៨​ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
-បុរសរងគ្រោះដែលត្រូវជនបង្កដកកាំភ្លើងបាញ់ប្រហា៥គ្រាប់ខាងលើ​ ឈ្មោះ​ ភូរីស្ស ស្តូរ៉ាន់ អាយុ៣៤ឆ្នាំ មុខរបបរកសុី ស្នាក់នៅ​សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធមានឈ្មោះ តាំង សុខឡេង អាយុ៣១ឆ្នាំ មុខ​របបបុក្គលិកណាកាវើលស្នាក់នៅជាមួយគ្នា
-ចំណែកជនបង្កមានឈ្មោះ ដួង ណាគ្រី អាយុ៤៧ឆ្នាំ មានមុខងារជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃស្នាក់នៅផ្ទះលេ​ខ​ 943 ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងបក្ខពួកម្នាក់ទៀតមិនស្គាល់​ អត្តសញ្ញាណនោះទេ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់មកអធិការខណ្ឌ​ច្បារ​អំពៅ ភ្លាមៗ ។
-យោងតាមសម្ដីបុរសរងគ្រោះខាងលើបាន​ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និង​ប្រពន្ធ បានបើករថយន្តម៉ាក RANGE ROVER ពណ៌កណ្ដុលប្រមេះ ពាក់ស្លាក​លេខ ភ្នំពេញ 2U- 4448 ចេញពីហូបអីនៅ​ម្ដុំផ្សារដើមគរ ហើយក៏ត្រឡប់មកផ្ទះវិញនៅ​សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ខណៈ​បើករថយន្តមកដល់មុខ​ អតីត​ ក្លឹបកម្សាន្ត រ៉ុក ក៏ស្រាប់តែមានជនបង្ក២នាក់ បើករថយន្តមួយគ្រឿងម៉ាក LEXLIS RX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-5153 មកពី​ក្រោយ ហើយចុចសុីផ្លេ​ យ៉ាងខ្លាំងៗដាក់រូបគាត់ ទើបរូបគាត់បន្ថយល្បឿនឈប់សួរ ថា មានរឿងអី ? រីឯជនបង្កឆ្លើយថា អាញ់ចាប់ហែង..! រួចជនរងគ្រោះក៏ឆ្លើយតបវិញថា ខ្ញុំខុសអី…។
ជនរងគ្រោះបន្តថា​ បន្ទាប់មក ជនបង្កបានឲ្យជនរងគ្រោះបើករថយន្តមកអធិការខណ្ឌច្បារអំពៅ រីឯជនរងគ្រោះក៏សុខចិត្តបើករថយន្តមកមុន ខណះជិតដល់របងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅទៅហើយ ស្រាប់តែជនបង្កម្នាក់ចុះមកបាញ់ប្រហាទៅលើ​ ជនរងគ្រោះទាំងមិនទាន់ឈប់​ ចំកញ្ចក់រថយន្ត​ ពី​ក្រោយចំនួន5គ្រាប់ ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយ និងបណ្ដាលឲ្យស្ត្រីជាប្រពន្ធភ័យសន្លន់ស្លោរហូតដល់សន្លប់បាត់ស្មារតី ។ រួចហើយជនបង្កក៏បានបើករថយន្តចេញពីកន្លែង​កើតហេតុមួយភ្លេតក៏ត្រឡប់មកវិញ ។ ភ្លាមៗនោះដែរ ដោយទីតាំងកើតហេតុក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើប​ធ្វើឲ្យសមត្ថកិច្ចចេញមកអន្តរាគមន៍នាំខ្លួនជនបង្កទាំង២នាក់ចូលទៅក្នុងអធិការដ្ឋាន​នគរបាលខណ្ឌច្បារអំពៅ ដើម្បីសួរនាំ​ ។ ចំណែកស្ត្រីរងគ្រោះដែលសន្លប់ស្មារតី ត្រូវបានក្រុមគ្រួសារដឹកបញ្ចូនទៅមន្ទីពេទ្យឯក​ជន ។ ចំណែកបុរសរងគ្រោះក៏បានមកដាក់​ពា្យ​បណ្ដឹងទៅលើជនបង្កទាំង២នាក់នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់ ៕