Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋសូមណូមពរ​លោក​ ម៉ៅ​ សាវឿន​ នាយ​ប៉ុស្តិ៍នគរបាល​ ស្ទឹងមានជ័យ១មេត្តាចុះពិនិត្យមើលទីតាំងហ្គេមបាញ់ត្រីក្នុងទឹកដី​របស់លោកផង

ភ្នំពេញ៖​ ទីតាំងល្បែងសុីសងខុសច្បាប់​ប្រ​ភេទ-ហ្គេមបាញ់ត្រី​ មួយកន្លែងកំពុងតែបើក​ដំណើតការយ៉ាងរលួនដោយ​ បង្អួតភ្នែក-អាជ្ញាធរមូលដ្ឋាន​ និងទីតាំង​ ជាជម្រក​ក្រុមក្មេងទំ​នើងព្រមទាំងជាមុខសញ្ញាផ្សេងៗចូល​មកសំងំលាក់ខ្លួន​ និងសង្ស័យប្រើប្រាស់នូវគ្រឿងញៀនទៀតផង​ ដោយមិនខ្វល់ខ្វាយនិងការរិះគន់របស់ពលរដ្ឋ​ ។ ដែលទីតាំងមួយនេះស្ថិតនៅចំងាយប្រហែល១៥០ម៉ែត្រពីផ្ទះសំណាក់​ ស្ទឹងលាភ​ តាមបណ្ដោយផ្លូវបេតុង​ ភូមិមាន​ជ័យ១​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌ​មា​នជ័យ​ រាជធានីភ្នំពេញ​ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា​ ទីតាំងហ្គេម​បាញ់ត្រីខុសច្បាប់មួយនេះ​ បើកលេងទាំងយប់-ទាំងថ្ងៃ​ ព្រមទាំងមាន​ក្រុមក្មេងទំនើងប្រុសស្រីចេញចូលពពាក់ពពួន​ ជារៀងរាល់ថ្ងៃ​សង្ស័យតែប្រើប្រាស់គឿងញៀនទៀតផង។
ប្រភពបន្តថា​ ថ្វីត្បិតតែកន្លែងល្បែងមួយនេះ​មានក្រុមក្មេងទំនើងបង្កភាពអសន្តិសុខដល់​ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងណាក៏​ដោយ​ក៏មិនសូវដែលឃើញ​អាជ្ញាធរមូល​ដ្ឋានចុះមកពិនិត្យទប់ស្កាត់ទីតាំងល្បែងមួយ​នេះឡើយ​-ធ្វើអោយពួកគាត់មានក្ដីព្រួយបារម្មណ៍យ៉ាងខ្លាំង។

ប្រភពដដែលបានលើកឡើងថា​ ឯណាទៅ​ពាក្យថា​ ភូមិ​ សង្កាត់​ មានសុវត្ថិភាព៩ចំណុច​បើភូមិសង្កាត់ដែលពួកគាត់រស់ពោពេញទៅ​ដោយក្រុមក្មេងទំនើងបង្កភាពអសន្តិសុខ​យ៉ាង​នេះ​ ! ប្រជាពលរដ្ឋបានសូមណូមពរ​ដល់អាជ្ញាធរខណ្ឌមានជ័យមេត្តាចុះពិនិត្យ​មើលទីតាំងនេះផង-ជាពិសេស​ នោះ​ លោក​ ម៉ៅ​ សាវឿន​ ដែលជានាយប៉ុស្តិ៍នគរបាល​ រដ្ឋាបាល​ ​ស្ទឹងមានជ័យទី១​ ដែលមានតួនាទី​ថែរក្សាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋនៅ​ក្នុង​មូលដ្ឋាន​សង្កាត់ស្ទឹងមានជ័យទី១​ តែម្ដង៕