Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ហាងកាហ្វេយីហោ(តុលា-កាហ្វេ6666)​បើកភ្នាល់មាន់ជល់តាមអនឡាញទាំងយប់ថ្ងៃ​ត្រូវសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនមនុស្ស​ប្រុសស្រី១៦នាក់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញបង្រ្កាបទីតាំងភ្នាល់ជល់មាន់តាមអនឡាញឃាត់​ខ្លួន​មនុស្សប្រុសស្រីចំនួន១៦នាក់ដកហូតម៉ូតូ៦​គ្រឿងនិងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពី​វេលាម៉ោង១២និង២០នាទីរំលង់អាធ្រាតឈាន​ ចូលថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៩​នៅ​ចំណុចផ្ទះគ្មានលេខ​ យីហោ​ (តុលា-កាហ្វេ​6666)​ ផ្លូវការ៥ភូមិបាក់ទូក​សង្កាត់ទួល​សង្កែទី១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា​ ផ្ទះបើកលក់កាហ្វេ​យីហោ​ (តុលា-កាហ្វេ6666)​ នេះបាន​បើក​ភ្នាល់​មាន់ជល់​ តាមអនឡាញលេងទាំងយប់​ទាំងថ្ងៃយ៉ាងគគ្រិកគគ្រេងធ្វើឲ្យប៉ះពាល់ដល់​ការស់នៅរបស់បងប្អូនប្រជាពលរដ្ឋជិតខាងទើបពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកបង្រាបតែម្ដង។

សមត្ថកិច្ចបន្តថា​ ក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី១៦នាក់រួមទាំងវត្ថុតាងមួយចំនួនបន្ទាប់មកកម្លាំងសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យនគរ​បាល​ព្រហ្មទណ្ឌករិតស្រាលនៃស្នងការរាជធានីភ្នំពេញដើម្បីបន្តនិតិវិធីចាត់ការទៅតាមច្បាប់៕