ឆ្លងចរន្តអគ្គីសនីម៉ូទ័របូមប្រេងឆេះស៊ីទែនសាំងរបស់ ស្ថានីយ៍សាំងLim Longខូចខាតទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លា
ភ្នំពេញ៖ សុីទែនសាំងរបស់ ស្ថានីយ៍សាំងLim Longត្រូវអគ្គីភ័យឆាបឆេះសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់
ហេតុការគ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង ៥និង៤០នាទី ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេល កើតហេតុមានរថយន្តស៊ីទែន ដឹកប្រេងម៉ាស៊ូត ១ គ្រឿងបានដឹកប្រេងយកទៅបង្ហូរនៅក្នុងទីតាំង ស្តុកប្រេងរបស់ស្ថានីយប្រេងឥន្ធនៈ លីម ឡុ ង ហើយនៅក្នុងស៊ីទែននោះមានប្រេង ម៉ា ស៊ូត រហូតដល់ទៅ៣ម៉ឺនលីត្រឯណោះ ។
ប្រភពបន្តថា ខណៈពេលកំពុងបង្ហូរប្រេង ស្រាប់តែ មានសំឡេងផ្ទុះឡើងហើយ ក៏មានអណ្ដាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និង ផ្សែងក្មួលក្មាញ់ព្រមទាំងមានសម្លេងផ្ទុះ លាន់ឮឡើងជាបន្តបន្ទាប់និង ឆេះដល់ កន្លែងស្តុកប្រេងដែលមានចំនួនរាប់ម៉ឺនលីត្រផង ដែរ ។
ប្រភពដដែលបានបន្តទៀតថា ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយ អាជ្ញាធរនិង សមត្ថកិច្ចបានចេញអន្តរាគមន៍ ភ្លាមៗហើយបាន ទំនាក់ទំនងទៅកាន់រថយន្តពន្លត់អគ្គិភ័យជាង២០ គ្រឿងទៅបាញ់ទឹកពន្លត់ ប៉ុន្តែភ្លើងមិនបាន ថមថយឡើយ ។ ម្យ៉ាងទៀតក្រៅពីរថយន្តដឹកស៊ីទែនប្រេង ក៏មាន រថយន្តផ្សេងទៀតចំនួន៤គ្រឿងដែលចត នៅទីនោះត្រូវភ្លើងឆេះផងដែរ ។
ជាមួយគ្នានោះអាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យដឹងថា ការប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ទឹកចំនួន ១៦៤ឡាន ក្នុងនោះរួមមាន៖ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៣គ្រឿង, ក្រសួងមហាផ្ទៃ ០៣គ្រឿង, ស្នងកានគបាលរាជធានីភ្នំពេញ ២៥គ្រឿង, ក្រុមពន្លត់អគ្គិភ័យ៧១១ ង៧០ចំនួន០២គ្រឿង, សាលាខណ្ឌពោធិ៍សែនជ័យ ០១គ្រឿង, តម្រួតបទបញ្ជារ ០៤គ្រឿង,ក្រុមហ៊ុន OCICទីក្រុងជ្រោយចង្វារ០៦គ្រឿង,ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ០២គ្រឿង,ក្រុមហ៊ុន OCIC កំបូល ០១គ្រឿង និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ០១គ្រឿង។
ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនីម៉ូទ័របូមប្រេងរបស់រថយន្តដឹកប្រេង ដែលកំពុងផ្ទេរប្រេងចូលក្នុងសុីទែនស្តុក ដោយនៅក្នុងនោះ បានបណ្តាលអោយខូចខាតរថយន្តចំនួន ០៤គ្រឿង ក្នុងនោះរថយន្តដឹកប្រេងចំនួន ០៣គ្រឿង និងរថយន្តតូច ០១គ្រឿង ព្រមទាំងឃ្លាំងដែលមានទំហំប្រហែល 20មx50ម ដែលផ្ទុកសម្ភារះមួយចំនួន និងមានគ្រឿងសង្ហារឹមធ្វើពីឈើមួយចំនួនធំ ដោយនៅក្នុងគ្រោះអគ្គិភ័យនេះ គឺមិនបង្កអោយមានមនុស្សរងគ្រោះថ្នាក់នោះឡេីយ៕