Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចនាំខ្លួនថៅកែស្រីជើងឆើតវៃក្មេងស្រីនៅជាមួយទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានបញ្ជូនខ្លួនថៅកែស្រីជើងខ្លាំងជនជាតិចិនដែលវាយក្មេងស្រីដែលកូនឈ្នួលទៅតុលាការដើម្បីចាត់ការតាមច្បាប់ ក្រោយពេលឃាត់ខ្លួននិងយកទៅសាកសួរកសាងសំណុំរឿង រួចរាល់ ។

ជនសង្ស័យមានឈ្មោះ ម៉េង រ័ត្នពិសី ហៅ ភា ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ លក់សម្លៀកបំពាក់ ស្នាក់នៅផ្ទះ លេខ ១៧អា ក្បែរផ្សារបុរីសន្តិភាព២ ភូមិ តំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ជា ស្រីនូ ហៅ ស្រី ពៅ ភេទ ស្រី អាយុ ១៦ឆ្នាំ មានស្រុកកំណើត ភូមិទំនប់ថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មករស់នៅ ស៊ីឈ្នួល ក្នុងផ្ទះជាមួយជនសង្ស័យ ។

សូមជម្រាបថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពី ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះរបស់ជនសង្ស័យ ក្រោយពីមានការបែកធ្លាយ ព័ត៌មានថា ស្ត្រីសង្ស័យ បាន ប្រើអំពើហិង្សាលើក្មេងស្រីរងគ្រោះ របួសជាច្រើនកន្លែង អស់រយៈពេល ៤ឆ្នាំមកនោះ ៕