តាមបាញ់សម្លាប់គ្រូកីឡាម្នាក់ព្រោះខឹងញ៉ែប្រពន្ធខ្លួនតាម Facebook
កំពង់ស្ពឺ ៖ ជនដៃដល់ជាខ្មាន់កាំភ្លើងម្នាក់ត្រូវកម្លាំងជំនាញធ្វើការឃាត់ខ្លួន និងនាំមកសាកសួរ ក្នុងករណីបាញ់ប្រហារផ្ដាច់ជីវិតគ្រូកីទ្បាម្នាក់ ឲ្យក្ស័យសង្ខាភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលនេះ ដឹងការពិតហើយ គឺជនរងគ្រោះបានញ៉ែប្រពន្ធដៃដល់តាម Facebook ។
ក្នុងករណីឃាតកម្មខាងលើ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី០៨ខែឧសភា ឆ្នាំ២០១៩ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រាសី អាយុ៣០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ ចំណែកជនរងគ្រោះឈ្មោះ តូច វាសនាមុខរបរជាគ្រូកីឡា។
ចំពោះមូលហេតុ៖ ជនដៃដល់បានសារភាពថា ដោយសាររូបគេខឹង ជនរងគ្រោះ ញ៉ែប្រពន្ធខ្លួនតាម Facebook ទើបកើតជាកំហឹង ឈានដល់ការប្រព្រឹត្តបទល្មើសបែបនេះ។
បច្ចុប្បន្ននេះជនសង្ស័យដៃដល់ខាងលើត្រូវបានបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌខេត្ត ចាត់ការតាមនិតិវិធីបន្ត ៕