សាហាវមែន! នាំសង្សាមកដេក ផ្ទះសំណាក់ រឹតកសម្លាប់ មិនដឹងមូលហេតុរួចគេចខ្លួនបាត់
ព្រៃវែង៖ នារីវ័យក្មេងម្នាក់ត្រូវប្រុសស្នេហ៍លួងលោមហៅមកដេកក្នុងផ្ទះសំណាក់រំចង់រួចយកខ្សែរឹតក សម្លាប់ ហើយគេចខ្លួនបាត់ស្រមោល៖ ហេតុការណ៍នេះបានបង្កការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី៨ខែឧសភា ឆ្នាំ២០១៩ នៅចំណុច ផ្ទះសំណាក់ រំចង់ ស្ថិតនៅឃុំអ្នកលឿង ស្រុកពាមរក៍ខេត្តព្រៃវែង ។
បើផ្អែកតាមអត្តសញ្ញាណប័ណបន្សល់ទុក ជនរងគ្រោះមានឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ស្រុកលើកដែក ខេត្តកណ្តាល ។
បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានការភ្ញាក់ផ្អើល មានករណឃាតកម្ម រឹតកសម្លាប់ស្រីស្នេហ៍ នៅក្នុងផ្ទះសំណាក់រំចង់ ។ បន្ទាប់ពីកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យធ្វើកោសល្យវិច្ឆ័យលើ សព នៅមានខ្សែរុំកនៅឡើយ ដែលជនសង្ស័យបានយកមករឹតក ដើម្បីសម្លាប់ ។
ជំវិញ ករណីឃាតកម្មខាងលើ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ដោយរងចាំធ្វើការស្រាវជ្រាវស្វែងរកតាមចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់ ៕