រន្ធត់ណាស់! បាក់រណ្ដៅដីគ្រឹះស្ពានសង្កត់ស្លាប់កម្មករម្នាក់និងម្នាក់ទៀតរបួសធ្ងន់
រតនគិរី៖ បុរសម្នាក់ដែលជាកម្មកសំណង់ធ្វើស្ពានបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ ខណៈពេលដែលជីករណ្ដៅដីគ្រឹះស្ពានហើយបានបាក់សង្កត់ និងម្នាក់ទៀតរងរបួសធ្ងន់បាក់ជើង ៖ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៩ និង៤០នាទីព្រឹកថ្ងៃទី០៩ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចអូកញ្ជាន់ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ រតនគិរី ។
ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ ម៉ន ចិត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនិងជនរងគ្រោះទី២ដែលរបួសបាក់ជើង ៖ មានឈ្មោះ នៅ កន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ អ្នកទាំង២រស់នៅភូមិឈើទាល ឃុំឬស្សីស្រុក ស្រុកពាមជ ខេត្តព្រៃវែង ។
សមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុជនរងគ្រោះទាំង២នាក់បានចុះជីករណ្ដៅដីដើម្បីធ្វើគ្រឹះស្ពាន ខណៈកំពុងជីកៗត្រូវបានបាក់ដីសង្កត់បណ្ដាលឲ្យបុរសរងគ្រោះឈ្មោះ ម៉ន ចិត បានស្លាប់បាត់បង់ជីវិតគួរឲ្យអាណោចអធម៌និងម្នាក់ទៀតឈ្មោះ នៅ កន រងរបួសធ្ងន់បាក់ជើងត្រូវបញ្ជួនទៅព្យាបាលនៅមន្ទីរ ពេទ្យ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញ បានចុះទៅពិនិត្យនិងធ្វើកោសលវិច្ឆ័យ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕