បុរសម្នាក់ប្រើថ្នាំញៀនលើសកំរិត ដាច់ចិត្តចងក សម្លាប់ខ្លួនចោលម្ដាយ
ភ្នំពេញ៖ បុរសម្នាក់ប្រើប្រាស់ថ្នាំញៀនរហូតដល់មានជំងឺប្រសៃប្រសាត ហើយបានដាច់ចិត្តចងកសម្លាប់ខ្លួន និងចំរ៉ឹងដែកប្រហោង ខ្យល់ នៅក្នុងផ្ទះជាន់ទី២ បង្ករអោយមានការភ្ញាក់ កាលពីវេលាម៉ោង៦និង៤០នាទី យប់ថ្ងៃទី៩ខែឧសភាឆ្នាំ២០១៩ នៅផ្ទះលេខ៦A ជាន់ ទី២ផ្លូវសូនី ភូមិទ្រារ១ក្រុម៤សង្កាត់ ស្ទឹងមាន ជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ឡុង រតនា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ (គ្មានប្រពន្ធ)។
បើតាមសម្តី ស្រ្តីម្នាក់ត្រូវជាម្តាយបង្កើតជនរងគ្រោះ បានអោយដឹងថា កូនប្រុសរបស់គាត់ ២ឆ្នាំមុនបានឈប់រៀននៅ មហាវិទ្យាល័យដោយសារតែដើរលេងជាមួយ មនុស្សមិត្តភក្ភ័មិនល្អរហូតដល់ញៀនថ្នាំថែមទៀត។ បានលក់ម៉ូតូអស់ជាច្រើនគ្រឿងនិងសម្ភារៈមានតំលៃមួយចំនួនទៀតផង។ ហើយគាត់ក៏ធ្លាប់បានយកទៅដាក់មណ្ឌលកែប្រែ(ឱកាសខ្ញុំ) រួចពេលត្រឡប់មកវិញ ជនរងគ្រោះដែលជាកូនបានប្រាប់ថាឈប់ប្រើប្រាស់គ្រឿងញៀនទៀតហើយ ។ ស្ត្រីជាម្ដាយបានបន្តថា រូបគាត់ជាម្តាយលឺកូននិយាយដូច្នេះមានចិត្តត្រេកអរណាស់ក៏បានទិញម៉ូតូឲ្យជិះដើម្បីទៅរៀនបន្ត។ តែមិនបានប៉ុន្មាន់ថ្ងៃផងបានស្រប់តែលួចប្រើថ្នាំលើសដើម ហើយក៏បានលក់ម៉ូតូអស់ទៀត ។
គាត់បន្តទៀតថា ចាប់តាំង ពីកូនប្រុសរបស់គាត់ ញៀនថ្នាំមកតែងតែមាន អារម្មណ៍ រវើររវាយ ថ្អូញថាឈឺក្បាល ហើយថាគេចង់ចាប់ដាក់គុក មានមនុស្សច្រើនណាស់តាមរកគេ ហើយដើរឈរ ជក់បារីតែឯង ដោយមិនមាត់មិនក៍ រកអ្នកណានោះទេ ដូចជាមនុស្សមាន ជំងឺប្រចាំកាយ និងវិបត្តិផ្លូវចិត្ត អញ្ចឹង លុះមកដល់ថ្ងៃកើតហេតុ នៅក្បាលព្រលប់ គាត់និងកូនស្រីម្នាក់ទៀត បានលឺក្តាំងលើផ្ទះជាន់ទី២ ពួកគាត់មិនហ៊ានឡើងទៅមើលទេក្លាយកូនប្រុសរបស់គាត់រករឿង លុះមកដល់ម៉ោងកើតហេតុខាងលើ បងប្រុសបង្កើតរបស់ជនរងគ្រោះ មកពីធ្វើការវិញក៍បានដើរឡើងទៅ លើជាន់ទី២ក៍ស្រាប់តែឃើញ ប្អូនប្រុស បានចងកសម្លាប់ខ្លួន ជាមួយនិងខ្សែរលីឡុងនិងចំរុឹងដែកប្រហោងខ្យល់លើទ្វារខាងមុខស្លាប់បាត់ទៅហើយ ។
ក្រោយពេលឃើញសភាពបែបនេះរូបគាត់ បានឆោរឡោរឡើង អោយគេឯងជួយ និងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅកន្លែងកើតហេតុ ព្រមទាំងទំនាក់ទំនងជំនាញមកពិនិត្យនិងធ្វើកោសលវិច្ឆ័យរួចបានបញ្ជាក់ថាជនរងគ្រោះចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារធ្វើតាមប្រពៃណី ៕