ពិតជាប្រហើនមែនហ៊ានយកហ្គេមបាញ់ត្រីទៅដាក់ជាប់ប៉ុស្តិនគរបាលទួលសង្កែ១ផ្គើនសមត្ថកិច្ច
ភ្នំពេញ៖ ប្រហើនមែនយកល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីមកដាក់ក្បែប៉ុស្តិនគរបាលផ្គើននិងសមត្ថកិច្ចមែនទែនប្រហែលជាម្ចាស់ហ្គេមបាញ់ត្រីមួយនេះជាអ្នកមានអំណាចហើយមើលទៅទើបមិនខ្លាច ។
បើយោងតាមប្រភពបានរាយការណ៍មកថា ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះស្ថិតនៅខាងក្រោយប៉ុស្តិនគរបាល ទួលសង្កែ១ ចំងាយប្រហែល ៥០ម៉ែត្រ ក្នុងដំបន់មិនរាបរយ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ កំពុងបើកទួលក្រុមក្មេងទំនើង បង្កភាពអណាធិបតេយ្យនិងអសន្តិសុខនូវភូមិសង្កាត់ដែលប្រជាពលរដ្ឋស្លូតត្រង់រស់នៅ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងហ្គេមបាញ់ត្រីមួយបានបង្ហើបប្រាប់ថា មិនថាយប់ឬក៏ថ្ងៃនោះទេតែងតែមានក្រុមក្មេងទំនើងចេញចូលពពាក់ពពួននៅក្នុងផ្ទះទូហ្គេមបាញ់ត្រីនោះ ដោយហើយគេ សង្ស័យតែមានប្រើប្រាស់នូវថ្នាំញៀនទៀតផង ។ ប្រជាពលរដ្ឋ បានលើកឡើង សូមណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ មេត្តាមានវិធាការទបស្កាត់និងបង្ក្រាបផង ដើម្បីធានាសន្តិសុខជួនប្រជាពលរដ្ឋ ៕