ខ្យល់រលំឃ្លាំងសង្កត់កម្មកររបួសធ្ងន់២នាក់និងម្នាក់ទៀតរបួសស្រាល
ភ្នំពេញ៖ ភ្លៀងមួយមេលាយឡំនិងខ្យល់កន្ទ្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលអោយដួលរលំប៉ើងឃ្លាំងរោងចក្រកំពុងសាងសង់សង្កត់កម្មករងរបួសធ្ងន់២នាក់និងស្រាលម្នាក់និងសង្កត់រថយន្ត២គ្រឿងទៀត
ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រភូមិពាមន៍សង្កាត់េព្រៃសខណ្ខដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលរបួសស្រាលឈ្មោះ អេង ធី ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរកម្មករធ្វើឃ្លាំង ទី២រងរបួសឆ្ងន់ឈ្មោះ យូរ ជុត ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកម្មករឃ្លាំងនិងជនរងគ្រោះឆ្ងន់ម្នាក់ទៀតមិបានស្គាល់អត្តសញ្ញាណនោះទេហើយអ្នកទាំង៣ស្នាក់នៅក្នុងឃ្លាំងកើតហេតុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនដែលមានរឿងកើតហេតុនេះកើតឡើងដោយមានខ្យល់បោកបក់ខ្លាំងនិងមានភ្លៀងទៀតក៏ត្រូវដល់ម៉ោងត្រូវចូលធ្វើការហើយក៏មានកម្មករខ្លះបានជ្រកពេលមេឃកំពុងតែភ្លៀងស្រាប់តែមានឮសំឡេងលាន់ប្រាយពេលនោះបានបោករលំដំបូលឃ្លាំងនោះអូសប្រហែលជិត២០ម៉ែត្របណ្តាលអោយត្រូវកម្មករ២នាក់ដែកបានចូលមកធ្វើការក៏ត្រូវដំបូលឃ្លាំងនោះបោកសង្កត់បណ្តាលអោយរងរបួសឆ្ងន់និងម្នាក់ទៀតត្រូវក្បាលរបួសស្រាលចំនែក២នាក់រងបរបួសឆ្ងន់នោះម្នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យរុស្សុីដើម្បីសង្គ្រោះចំនែកម្នាក់ទៀតត្រូវបានបញ្ចូនទៅសង្គ្រោះនៅគ្លីនិចឯកជនសួរគ៌ាភ្លាមៗដែរ។
ប្រភពដដែលបានបន្តទៀតថាក្នុងការលំបាក់ឃ្លាំងនោះបានសង្កត់រថយន្តចំនួន២គ្រឿងនិងម៉ូតូ១គ្រឿងផងដែរ។
ក្រោយពេលកើកហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងបានត្រួតពិនិត្យមើលឃើញថាកាចាក់ធ្វើសសរដែកនេះមិនមានគ្រឹះច្បាស់លាស់ទេដោយមានដែកសសៃតូចៗទើបធ្វើអោយមានខ្យល់កន្ត្រាក់មកបណ្តាលអោយរលំបានសង្កត់ទៅលើកម្មកររងរបួសឆ្ងន់និងស្រាល៕