Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! បុរសម្នាក់សតិមិនល្អដើរដេកកណ្ដាលផ្លូវត្រូវរថយន្ត២-៣គ្រឿងកិន​ស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា​ ជា​មនុស្សសតិមិនល្អ បានដើរដេកកណ្ដាលផ្លូវ​ត្រូវរថយន្ត២ទៅ៣គ្រឿងបើកកិន​កណ្ដាល​ខ្លួន​បណ្ដាលឲ្យស្លាប់ពេលបញ្ចូនទៅដល់មន្ទីរ​ពេទ្យ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១២ និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩ នៅចំណុចកណ្ដាលស្តបអុីនដឺខន ក្បែរផ្សារដើមគរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
-យោងតាមសាក្សីពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះខាងលើ ជាមនុស្សមានសតិមិនប្រក្រតី បានដើរ​ដេកតាមផ្លូវ និងកណ្ដាលផ្លូវជារៀងរាល់ថ្ងៃ ហើយកន្លងមកក៏ត្រូវបានរថយន្តបើកបុក​បណ្ដាលឲ្យរងរបួសផងដែរ​ តែមិនធ្ងន់ធ្ងរ​នោះ​ទេ ។ ខណៈនៅយប់កើតហេតុ ស្រាប់​តែបុរសរូបនេះមកដេកកណ្ដាលផ្លូវត្រង់​ចំណុចស្តុប​ អុីនដឺខន​ ធ្វើឲ្យរថយន្តមិនស្គាល់ម៉ាកប្រហែល៣គ្រឿងបើកកិនចំខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ រួចហើយរថយន្តបង្កទាំងនោះ​បានបន្តដំណើរទៅបាត់ស្រមោល ។
​ -បន្ទាប់ពីករណីបុរសសតិមិនល្អត្រូវបាន​រថយន្តកិនបណ្ដាលឲ្យរងរបួសធ្ងន់​គេសង្គេតឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីពេទ្យឯកជន និងមន្ទីពេទ្យរដ្ឋ ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការចុះមកដឹកជនរងគ្រោះដើម្បីជួយសង្គ្រោះនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋវាយតម្លៃថា ឃើញតែអ្នកមានលុយ ឯអ្នកអត់​លុយមិនខ្វល់ឡើយ ។
ក្រោយមកក៏មានរថយន្តសង្គ្រោះរបស់​មន្ទីរពេទ្យឯកជន ហុង ហាក់ ចុះមកដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ ដើម្បីជួយសង្គ្រោះអាយុជីវិត តែអកុសល ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅ​ដល់មន្ទីរពេទ្យ ។

បច្ចុប្បន្ន​ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងយកតម្កល់នៅឯវត្តទឹកថ្លា​រង់ចាំបូជាតាមប្រពៃណីនាពេលក្រោយ ៕