បើករថយន្តបុកទំលុះផ្ទះពលរដ្ឋ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ខូចខាតផ្ទះនិងយ៉ាងដំណំ
ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តកាមរីឆ្លាម ជាន់ហ្គេច្រឡំហ្វាំង បណ្ដាលឲ្យបោលទៅបុកចូលផ្ទះប្រជាពលរដ្ធទាំងកំរោលរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩ នៅចំណុចមុខព្រលាន្តយន្តហោះ ពោធិ៍ជិនតុង តាមបណ្ដោយផ្លូវសហពន្ធរុស្សុី ក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថានៅ មុនពេលកើតហេតុ គេឃើញបុរសម្នាក់និងអ្នករួមដំណើរ៤ទៅ៥នាក់ទៀតជាខណៈគ្រួសារ បានបើកថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K-0754 ធ្វើដំណើរតាមបណ្ដោយផ្លូវសហពន្ធរុស្សុី ទិសដៅពីត្បួងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកន្លែងកើតហេតុក៍រេចង្កូតជ្រុលទៅខាងស្ដាំដៃបុកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យស្រី្តម្នាក់ជាប្រពន្ធម្ចាស់រថយន្តបង្ករងរបួសធ្ងន់ ត្រូវបានបញ្ចូលទៅមន្ទីពេទ្យភ្លាមៗ ចំណែកឯទ្វាផ្ទះប្រជាពលរដ្ឋរងការខូចខាតបែកកញ្ចក់យ៉ាងដំណំផងដែរ ។
បើតាមសម្ដីបុរសម្នាក់ជាតៃកុងរថយន្តបង្កបានប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យរូបគាត់បើករថយន្តបុកផ្ទះប្រជាពលរដ្ឋនេះគឺមកពីគាត់បើករថយន្តគេចពីរថយន្តផ្សែងដែលបើកបញ្ច្រាស់ទិសចរាចរណ៍ ធ្វើឲ្យគាត់ជាន់ហ្វាំង តែច្រឡំជាន់ហ្គេ ទើបធ្វើឲ្យបោលទៅបុកទ្វាផ្ទះប្រជាពលរដ្ឋឲ្យខូចខាតបែបនេះ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ហើយមួយសន្ទុះក្រោយទើបភាគីខាងរថយន្តបង្កព្រមចេញថ្លៃខូចខាតទ្រព្យសម្បត្តិរបស់ភាគីខាងម្ចាស់ផ្ទះទាំងស្រុង ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕