Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

អាសូរ!! បុរសជាមន្ត្រីយោធាចូលនិវត្តន៍ម្នាក់​ត្រូវរថយន្តបុកធ្លាយពោះស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ជាមន្ត្រីយោ​ធាចូលនិវត្តន៍​ជិះម៉ូតូឌ្រីមសង់០១៩ត្រូវ​រថយន្តហុីយ៉ាន់ដាយATOZមួយគ្រឿងបើក​បុក​ ទំហឹង​ ខ្ទាតជិត១០ម៉ែត្រ​ បណ្ដាលឲ្យធ្លាយពោះវៀនស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌​ ៖​ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​កើត​ឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៥​ខែឧសភាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៥១ ភូមិធំ​ សង្កាត់ពញាពន់ខណ្ឌ​ព្រែកព្នៅ។

ជនរងគ្រោះមានឈ្មោះ​ សុខ ប៊ុនធឿន ហៅ​បឿ ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរមន្ត្រីយោ​ធាចូលនិវត្តន៍ មានស្រុកកំណើត ភូមិថ្នល់បន្ទាយ សង្កាត់ពុនសាំង ខណ្ឌព្រែក​ ព្នៅ

បើតាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការ​បានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ​ATOZពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ​2Z-​1435ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១​ទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៩​ពណ៌ខ្មៅពាក់ភ្នំពេញ1HK-2998បើកបរ​ដោយបុរសរងគ្រោះបញ្ច្រាស់ទិសដៅគ្នាពី​កើតទៅលិច​ បុកពេញទំហឹងបណ្តាលឲ្យ ជនរងគ្រោះខ្ទាត ជិត១០ម៉ែត្រស្លាប់នៅនិងកន្លែង​ បន្ទាប់ពីកើតហេតុភ្លាមៗរថយន្តបង្កបំរុងបើករត់គេចខ្លួនតែដោយសារថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំទៅលេងរួច​ ។ ចំណែកម្ចាស់ររថយន្តបង្កឃើញសភាព​មិនស្រួលរត់គេចខ្លួនចេញពីកន្លែងកើតហេតុ​បាត់​បន្សល់ទុករថយន្តនៅនិងកន្លែង។​ បន្ទាប់​មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថ កិច្ចមូលដ្ឋានចុះមកពិនិត្យ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការ​ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។​ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់​ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕