Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកដីបុករះរថយន្ត៣គ្រឿងជ្រុលចូលផ្ទះប្រជាពលរដ្ឋរបួសធ្ងន់ស្រាល៣នាក់​

ភ្នំពេញ៖​ រថយន្តហុីយ៉ាន់ដាយដឹកដីពេញបុក​រះរថយន្តកូរេជ្រុកទៅបុកផ្ទះប្រជាពល​រដ្ឋប្រុសស្រីរបួសធ្ងន់ស្រាល៣នាក់បន្តបុករះ​រថយន្តពីគ្រឿងទៀតរួចហើយជ្រុលទៅ​មុខ​បុកស្លាកប៉ាណូយីហោខារ៉ាអូខេ(អ័រគីដេ​ KTV)​បាក់រាបដល់ដី​ ភ្លាមៗអ្នកបើកបររថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​ ។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកេីតឡេីងនៅពីវេលាម៉ោង៩និង៤០នាទីព្រឹក​ថ្ងៃ​ទី១៦​ខែឧសភា​ឆ្នាំ​២០១៩​ នៅតាបណ្តោយ​ មហាវិថីឈ្នះឈ្នះ​ ភូមិឡកំបោ​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​ ​។

អ្នកបើកបររថយន្តបង្កមានឈ្មោះ​ វ៉ា​ ហៀ​ ភេទប្រុសអាយុ៣២ឆ្នាំ​ ស្នាក់នៅភូមិឃ្មួញ​ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ​ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​ ។
ចំណែកជនរងគ្រោះរួមមានទី១​ឈ្មោះ​ សរ​ សាលី​ ភេទប្រុសអាយុ៧០ឆ្នា​ភ្ញៀវ​មកទិញម្ហូបស្នាក់​នៅក្បែកន្លែងកេីតហេតុរងរបួសធ្ងន់។ ទី២ឈ្មោះ​ ឯក​ ស្រីពេជ្រ​ ភេទស្រីអាយុ៣៩​ឆ្នាំជាអ្នកបាននិងនំបញ្ចុក។
ទី៣ឈ្មោះ​ សាន​ ធុទ្ធារី​ ភេទស្រីអាយុ១៥ឆ្នាំអ្នកជួយលក់បាយនិងនំបញ្ចុកអ្នកទាំង២នាក់​ស្នាក់នៅកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុឲ្យដឹងថា​ នៅមុនពេលកេីតហេតុគេឃើញរថយន្តបង្កម៉ាក​ ហុីយ៉ាន់ដាយពណ៌សពាក់ស្លាក​លេខ​ភ្នំពេញ3C-7347បេីកបរដោយបុរស​ម្នាក់ធ្វើ​ដំណើរតាម​បណ្តោយ​ មហាវិថីឈ្នះឈ្នះ​ ​ដឹកដីពេញបេីកក្នុងល្បឿនយ៉ាងលឿន ទិសដៅ​ពីលិចទៅកេីតខណៈមកដល់ចំណុចកើតហេតុ​បានជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយ​ពណ៌​ខៀវមួយគ្រឿងរួចបានជ្រុលទៅ​បុក​រថយន្តកូរេពណ៌ខៀវដែលចតស្ងៀមនៅ​ចិញ្ចេីមផ្លូវខាងស្តាំបណ្តាលឲ្យខ្ទាតទៅមុខ​ចូលផ្ទះលក់បាយនឹងនំបញ្ចក់នៅក្បែររងការខូចខាតយ៉ាងដំណំនឹងបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ដែលកំពុងឈរទិញបាយរង​របួសធ្ងន់ និងម្ចាស់ផ្ទះកំពុងលក់របួស​ស្រាល​២នាក់។
ប្រភពបន្តថារថយន្តបង្កមិនទាន់អស់ល្បឿនក៏ជ្រុលទៅមុខបុករថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាដែលកំពុងឆ្លងផ្លូវបណ្តាលឲ្យខូចខាត​នៅមិនទាន់អស់ល្បឿនទៀតក៏ជ្រុលទៅមុខឆ្លងផ្លូវមកខាងឆ្វេងដៃទៅបុកផ្ទាំងស្លាកប៉ាណូ​ខារ៉ាអូខេយីហោ(អរគីដេKTV)បណ្តាលឲ្យបាក់បង្គោលដែករាបដល់ដល់ដី។

បន្ទាប់ពីកេីតហេតុបុរសដែលរងបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមៈហៅមន្ទីពេទ្យលោកសង្ឃ។

ក្រោយពេលកើតហេតុរថយន្តទាំង៤គ្រឿង​នឹងអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ច​មូលរដ្ឋានប្រគល់ឲ្យទៅសមត្ថកិច្ចជំនាញ​យក​ទៅរក្សាទុកនិងសាកសួរនៅការិយា​ល័យចរាចរណ៍ជើងគោកនៃស្នងការាជធានី​ភ្នំពេញដើម្បីដោះស្រាយ​ទៅតាមផ្លូវច្បាប់៕