ដុតទានចោលដួលឆេះអស្សាណៈសំណាងមិនរាលដាលដល់ផ្ទះ
ភ្នំពេញ៖ ដុតទានចោលដួលឆេះអស្សាណៈផ្អើលដល់សមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ៣ ចេញអន្តរាគមន៍ជួយបាញ់ពន្លត់ទាន់ពេលវេលា៖ ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង០៩និង៣៥នាទីយប់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤២០Aផ្លូវ លេខ៤៨ចូលផ្សារលឹមឈាងហាក់ស្ថិតនៅភូមិឫស្សី១សង្កាត់សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។
លោក ឯម ភារី នាយប៉ុស្តិនគរបាល រដ្ឋបាលស្ទឹងមានជ័យ៣ បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ សេង សុផល ភេទស្រីអាយុ៤៩ឆ្នាំមុខរបរនៅផ្ទះ ។
លោក ឯម ភារី បានបន្តថា មូលហេតុនៃការឆាបឆេះនេះ បណ្ដាលមកពី ម្ចាស់ផ្ទះដុតទានលើអស្សាណៈ ហើយទុកចោលបណ្ដាលឲ្យដួលឆាបឆេះ ហើយភ្លាមៗ លោក បានចេញអន្តរាគមន៍ដោយយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់អោយរលត់ទៅវិញទានពេលវាលាពុំបានឆេះរាលដាលដល់ទ្រព្យសម្បត្តិធំដុំឡើយ ។
ក្រោយពេលកើតហេតុលោក ឯម ភារី នាយប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ៣ បានសុំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាមានការប្រុងប្រយត្ន័អោយបានខ្ពស់ចំពោះភ្លើងធូក ទាន និងភ្លើងអគ្គីសនី មុននិងយើងចាកចេញពីផ្ទះត្រូវពន្លត់ឬបិតប៉ារ៉ែតភ្លើងជាមុនសិន ដើម្បីកុំអោយមានអគ្គីភ័យកើតឡើងដូចជាករណីនេះទៀត ៕