នោះវីវហើយ! ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានរកឈ្មោះនិងរូបថតមន្ត្រីណាមានតែឈ្មោះបើកប្រាក់ខែយកមកបង្ហោះ
ភ្នំពេញ៖ យោងតាមផេក ហ្វេស ប៊ុក របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរបង្ហោះលើបណ្ដាញសង្គមកាលពីរសៀលថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៩ ថា ៖ ក្រោយពីមានការរអ៊ូរទាំរបស់មន្ត្រីក្រសួងព័ត៌មាន ក្រសួងព័ត៌មានសុំអោយគ្រប់អគ្គនាយកដ្ឋាន បញ្ជូនឈ្មោះ និង រូបថត មន្ត្រីណាខ្លះ ដែលមានតែឈ្មោះ តែបើកប្រាក់ខែ ដើម្បីរួមចំណែកអភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល ដើម្បីខ្ញុំបង្ហោះរូបអ្នកដែលស៊ីលើកម្លាំងមន្ត្រីក្រសួង”