Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

លោកស៊ី លាង ម្ចាស់ក្រុមហ៊ុនSLមិនចូល​ខ្លួនតាមដីកាកោះរបស់តុលាការរឿងរថយន្តបុកស្លាប់និស្សិតស្រីម្នាក់ម្តាយរបួសធ្ងន់ ដោះស្រាយមិនទាន់ចប់

កំពង់ស្ពឺ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តក្រុមហ៊ុនSLលក់គ្រឿងសំណង់ បើកបុកម៉ូតូសេ១២៥ បណ្តាលឲ្យនិស្សិតស្រីម្នាក់ស្លាប់យ៉ាងអាណោចអធ័ម ចំណែកម្តាយរងរបួសធ្ងន់បាក់ឆ្អឹងដងកាំបិត តាំងពីរសៀលម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវ៤១ ចំណុចភូមិក្រាំងសរសរ ឃុំស្វាយរំពេរ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អស់រយៈពេលជិត៥ខែកន្លងមកហើយ នៅមិនទាន់ដោះស្រាយចប់នៅឡើយ ខណៈដែលសំណុំរឿង ឆ្លងកាត់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កន្លងមកថ្មីៗនេះ ក្នុងបំណង រកដំណោះស្រាយបញ្ចប់រឿង និងដើម្បីផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ២នាក់ម្តាយកូន តែត្រូវបាន អាក់ខានទៅវិញ ដោយអវត្តភាព លោក ស៊ី លាងម្ចាស់ក្រុមហ៊ុន SL ជាភាគខាងរថយន្តបង្ក មិនបានចូលខ្លួនបំភ្លឺនៅតុលាកាឡើយ ។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០១០ ពាក់ស្លាកលេខតាកែវ1C-2352 មានឈ្មោះ ជា ហ៊ុយណា ស្លាប់ភ្លាមៗនៅកន្លែង ចំណែកម្តាយ រងរបួសធ្ងន់ ឈ្មោះសួស ស្រីពៅ អាយុ៤១ឆ្នាំ មានទីលំនៅភូមិព្រៃឈ្នួល ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3C-4356 ដឹកការ៉ូរបស់ក្រុមហ៊ុន SL ដែលមានលោក ស៊ី លាង នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាម្ចាស់ក្រុមហ៊ុន លក់គ្រឿងសំណង់ ។

សំណុំរឿងខាងលើ មិនមានចំណាត់ការ រយៈពេល៤ខែមកហើយ ទើប ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺបើកសវនការ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ម្តងហើយ មានលោក អុី សាវិញ ចៅក្រមជំនុំជំរះ និងលោក ខៃ សម្ភស្ស តំណាងអយ្យការ តែអាក់ខានទៅវិញ ខណៈដែល អវត្តមាន លោក សុី លាង ថៅកែក្រុមហ៊ុន SL លក់គ្រឿងសំណង់ មិនបានចូលខ្លួនបំភ្លឺ នៅចំពោះមុខតុលាកាឡើយ ។

ដោយឡែកលោកអភិបាលខេត្តកំពង់ស្ពឺ លោកក៏បានជួយពន្លឿននិងជំរុញស្នើរសុំប្រព័ន្ធតុលាការជួយរកសំណង់និងយុត្តធម៌ជូនម្ដាយកូនរងគ្រោះ ដែលគួរឲ្យសង្វេក និងគួរឲ្យអាណិតអាសូរបំផុតដែលជាគ្រួសារក្រីក្រ ដែលសង្ឃឹមលើកូនស្រីម្នាក់នេះដើម្បីទ្រទ្រង់គ្រួសារតែបែរមកជួបគ្រោះអកុសល់ត្រូវរថយន្តដឹកគ្រឿងសំណង់របស់លោក ស៊ី លាង នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាម្ចាស់ក្រុមហ៊ុន លក់គ្រឿងសំណង់ ។

តាមប្រភពពីតុលាកាបានឲ្យដឹងថា ទោះជាយ៉ាងណាក្តី តុលាកាខេត្តកំពង់ស្ពឺ នឹងបើកសវនាកា សម្រេចប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះហើយ ទោះជាអវត្តមានលោក សុី លាង នាយរងសេនាធិការអាវុធហត្ថលើផ្ទៃប្រទេស និងជាថៅកែក្រុមហ៊ុនលក់គ្រឿងសំណង់ក៏ដោយ ។

ភាគីខាងជនរងគ្រោះសង្ឃឹមថា តុលាកាខេត្តកំពង់ស្ពឺនឹងផ្តល់ភាពយុត្តិធម៌ ដល់ជនរងគ្រោះ ២នាក់ម្តាយកូន (ស្លាប់កូនស្រី ម្តាយរបួសបាក់ឆ្អឹងដងកាំបិត )
ដើម្បីដោះស្រាយរដ្ឋប្បវណីជាមួយគ្រួសាររងគ្រោះ ៕