Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋនៅសង្កាត់អូរចារក្រុងនិងខេត្តបាត់​ដំបង​ សង្ស័យថាល្បែងភ្នាល់ទឹក​ភ្លៀងជាឆ្នាំងបាយ​ លោក អធិការ​និងអភិបាលក្រុងបាត់ដំបង​ ទើបមិនបង្ក្រាប

បាត់ដំបង៖ ជាទូទៅប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង​ បាន​ដឹង​យ៉ាងច្បាស់នូវល្បែងភ្នាល់ទឹកភ្លៀង​ នៅ​ពេលដែលដល់រដូវកាលម្ដងៗ​ ។
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ​ដែលរស់នៅសង្កាត់អូរចាបានឲ្យដឹងថា មេ​បនល្បែងទឹកភ្លៀងនៅក្រុងនិងខេត្តមានឈ្មោះ​ លោក តាល់ បានបើកទីតាំងល្បែងភ្នាល់ទឹកភ្លៀង​ ជាច្រើនឆ្នាំមកហើយនៅ​ចំណុច​ វាលស្រែមួយពាន់ ក្នុងសង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំបង ប៉ុន្ដែគ្មានអាជ្ញាធរមូល​មិនដែលអើពើ​ ទប់ស្កាត់ឬបង្ក្រាបឡើយ​ទើប​ប្រជាពលរដ្ឋ​ បានដាក់ការសង្ស័យថា​ ទីតាំង​បនល្បែងទឹកភ្លៀងនេះ​ ជាឆ្នាំងបាយឆ្នាំងសម្លរ​របស់​លោក​ អធិការនិងលោក​ អភិបាល​ក្រុងបាត់ដំបង​ ទើបមិនបង្ក្រាប​នៅស្ងៀមបិត​ភ្នែកធ្វើមើលមិនឃើញមិនដឹងមិនលឺ​ ។

ពលរដ្ឋបានលើកឡើងថា​ តើ​ គោលនយោ​បាយភូមិ​ សង្កាត់​ មានសុវត្ថិភាព​ ៩ចំណុច​របស់​ ក្រសួងមហាមផ្ទៃ​ ដែលដាក់ចុះឲ្យអាជ្ញាធរមានសមត្ថកិច្ច​ មូលដ្ឋានអនុវត្ថ​ ដើម្បីធានា​ សន្តិសុខ​ សុវត្ថិភាពជួនប្រជាពលរដ្ឋ​និងសង្គមជាតិទាំងមូលនោះនៅឯណា​? បើអាជ្ញាធរមានសមត្ថកិច្ច​ នៅក្រុងនិងខេត្ត​បាត់ដំបងនេះ​ ធ្វើប្រងើយ​ មិនហ៊ាន​ បង្ក្រាប​ មេបន​ល្បែង​ ទឹកភ្លៀងនេះ​ផង​ ផ្ទុយនិងគោលនយោបាយ​ ភូមិ​ សង្កាត់​មានសុវត្ថិភាព

-ពលរដ្ឋបន្តថា​ អោយតែដល់រដូវកាលទឹក​គឺ​ក្រុងអ្នកញៀនល្បែងមួយនេះជាច្រើនរយអ្នក​ពពាក់ពពួននាំគ្នាទៅលេងភ្នាល់​លុយ​ម្នាក់ៗចាញ់ឈ្នះរាប់សិបលាន់រៀលឯណោះ។
ប្រជាពលរដ្ឋនេះជាក្ដីបារម្មណ៍ដ៏ធំចំពោះការ​រស់នៅរបស់ពួកគាត់​ ព្រោះបញ្ហាចោរ​ កម្ម​វាកើតចេញអំពីបញ្ហាល្បែងសុីសងនេះ​ ។

ប្រជាពលរដ្ឋបានសូមណូមពរដល់​ លោក​ អភិបាល​ ខេត្ត​ និងលោក​ ស្នងការខេត្តបាត់​ដំបង​ មេត្តាជួយអន្តរាគមន៍មានវិធានការទប់​ស្កាត់និងបង្ក្រាបទីតាំងបនល្បែងសុីសងទឹក​ភ្លៀងនៅក្រុងនិងខេត្តបាត់ដំបងនេះផង​ ៕