Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ជនរងគ្រោះថាប៉ូលិសនិងប៉េអឹមដេកលក់អស់ក្រុមចោចេញប្លន់ស្ទើរាល់យប់មិនដឹង

ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូចេញពីកន្លែងលក់បាយបំណងទៅផ្ទះតែទើបមកពាក់កណ្ដាលផ្លូវត្រូវជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងមកជិតដកកាំភ្លើងខ្លីបាញ់១គ្រាប់ប្លន់យកម៉ូតូបាន សម្រេចដោយសុវត្ថភាពរួចជិះគេចខ្លួនបាត់ស្រមោល មិនរំខានដល់សមត្ថកិច្ចខណ្ឌពោធិសែនជ័យឡើយ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៤០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១ខែមិថុនាឆ្នាំ២០១៨ស្ថិតតាមបណ្ដោយផ្លូវ២០០៤កែងនិងផ្លូវចូលវត្តអង្គតាមិញក្នុងសង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ចន ដារ៉ូ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរអ្នកគិតលុយនៅក្នុងហាងមួយកន្លែង។

បើតាមជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូឌូកពណ៍ស អ៊ុតស្គុតពណ័ខ្មៅពាក់ស្លាក លេខភ្នំពេញ.1CV2222 ដោយពីកន្លែងលក់បាយបើកតាមបណ្ដោយផ្លូវ២០០៤គោលបំណងត្រឡប់ទៅផ្ទះ ខណៈមក ដល់ចំណុចកើតហេតុក៏ស្រាប់តែលិចមុខជនសង្ស័យមានគ្នា ២នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងមិនចាំស្លាកលេខមកពី ក្រោយរួច ពេលនោះរូបភ័យបានរត់ចោលម៉ូតូ ភ្លាមៗត្រូវជនសង្ស័យដកកាំភ្លើងបាញ់សំដៅមួយគ្រាប់តែសំណាងល្អមិនត្រូវ បន្ទប់មកជនសង្ស័យដែលអង្គុយនៅខាងក្រោយបានលើម៉ូតូរបស់គេជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុភ្លាមៗជនរងគ្រោះ ឈរ អស់សង្ឃឹមនិងបានត្រឹមតែដើរទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវកំណត់មុខ សញ្ញាតាមចាប់ជនសង្ស័យទាំងនោះមកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់តែប៉ុណ្ណោះ ៕