ចេញពីផឹកស្រាក្រឡុកជិះម៉ូតូដួលបោកក្បាលនិងថ្នល់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ជួលបោកក្បាលនិងថ្នល់រងរបួសធ្ងន់បន្ទាប់មកបានស្លាប់ពេលបញ្ជួនទៅសង្គ្រោះដល់ពាក់កណ្ដលផ្លូវ ៖ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៥១ កែងនិងផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាន សពជនរងគ្រោះមានឈ្មោះ លី ជីមី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបបជាបុគ្គលិកនៅសណ្ឋាគាមួយកន្លែងម្តុំវិមានឯករាជ្យ ស្នាក់នៅម្តុំផ្សារចាស់ ខណ្ឌដូនពេញ និងមានស្រុកកំណើតស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បើតាមការរៀបរាប់របស់ប្អូនប្រុសម្នាក់ដែលត្រូវជាប្អូនជីដូនមួយសព បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងបងជីដូនមួយដែលជា(សព)បានទៅផឹកស្រាក្រឡុកនៅម្តុំចតុមុខ ក្រោយមកក៍នាំគ្នាជិះម៉ូតូម្នាក់មួយគ្រឿងចេញមក ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ បំណងទៅទិញបាយហូប លុះមកដល់ចំណុចកើតហេតុដោយសារតែគាត់ជិះម៉ូតូលឿនចាប់ហ្វាំងមិនទាន់ទើបបណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ ។
ប្រភពដដែលបានបន្តទៀតថាក្រោយមកខ្លួនក៍បានទាក់ទងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យប៉ុន្តែជាអកុសលរថយន្តដឹកទៅមិនទាន់ដល់មន្ទីពេទ្យផងជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវតែម្ដង ។
ក្រោយកើតហេតុ គេសង្កេតឃើញមានសាច់ញាតិបងប្អូនជនរងគ្រោះបានមកដល់ស្រែកទ្រហោយំ សោកស្ដាយជនរងគ្រោះយ៉ាងខ្លាំង មើលទៅគួរឲ្យសង្វេក។ បន្ទាប់មក សមត្ថកិច្ច បានចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីរង់ចាំប្រគល់ឲ្យសាច់ញាតិនៅពេលក្រោយ។
ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕