Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រុមការងារចម្រុះ​ខេត្ត​ចុះអនុវត្តការរុះរេី​ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មាន​ច្បាប់​ និងលេីសទំហំកំណត់គ្រប់ប្រភេទ​ ដែលបានដាក់លេីដីចំណីផ្លូវ​ នៅក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ ថ្ងៃចន្ទ​ ១កេីត​ ខែជេស្ឋ​​ ឆ្នាំ​កុរ​ ឯក​ស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១៩​ ក្រុមការងារចម្រុះ​ខេត្តចុះអនុវត្តការរុះរេី​ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលគ្មានច្បាប់​ និងលេីសទំហំកំណត់​ ដែលបានដាក់លេីដីចំណីផ្លូវ​ នៅក្នុងក្រុងសៀមរាប​ ដឹកនាំដោយ​ លោក​ នាក់​ ណេរ៉ុន​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ លោក​នាយករងរដ្ឋបាល​ខេត្ត​ លោកនាយកទីចាត់ការអន្តរវិស័យ និងមានកិច្ចសហការពីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនានា​ជាច្រើនទៀត​។

គោលបំណង​ នៃ​ការចុះរុះរេី​ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្មានច្បាប់​ និងលេីសទំហំកំណត់​ ដែលបានដាក់លេីដីចំណីផ្លូវ​នេះគឺ​ ដើម្បី​រៀប​ចំ​សោភ័ណ្ឌ​ភាព​ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​សាធារណៈ​ អនុវត្តនីតិវិធីដេីម្បីឲ្យពួកគាត់ដាក់ពាក្យស្នេីសុំច្បាប់អនុញ្ញាតត្រឹមត្រូវ​ និងលុបបំបាត់​ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញត​ ក្នុង​ក្រុងសៀមរាប​ទាំងមូល​ ឲ្យសក្តិសមជាក្រុងទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏រុងរឿង​ មានភាពទាក់ទាញខ្លាំងទាំងភ្ញៀវជាតិ​ អន្តរជាតិ​ និងដេីម្បីរក្សាបាននូវអត្តសញ្ញាណ​វប្បធម៌ទំនៀមទម្លាប់ប្រពៃណី​ល្អ​ និងលេីកតម្កេីងកិត្យានុភាពវប្បធម៌​ជាតិ។

ក្រុមការងារបានចាប់ផ្ដេីមពីចំណុចគល់ស្ពានព្រះរាជដំណាក់​ ឆ្ពោះទៅទិសខាងកេីត​ តាមបណ្ដោយផ្លូវជាតិលេខ​ ៦​ និងបន្តរហូតដល់ព្រំប្រទល់ក្រុងសៀមរាប​ និងស្រុកប្រាសាទបាគង៕