Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន៣នាក់ ដោយសារបង្កហឹង្សាលើជនជាតិខ្មែរអោយមានរបួសស្នាម

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន៣នាក់ ករណីប្រើអំពើហឹង្សាដោយចេតនា (ប្រើដៃជើងវាយទាត់ធាក់បណ្តាលឲ្យរបួស) នៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន
១-ឈ្មោះ យីន ឈាន់លីន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ។
២-ឈ្មោះ ដៃ អាយគ័រ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ។
៣-ឈ្មោះ ឈី ឈាន់លីន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ។
ចំណែកជនរងគ្រោះមានឈ្មោះ អាន សីហុំ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ៍យ (របួសដាច់រលាត់ស្បែកកែងដៃខាងស្តាំមួយកន្លែង និងឈឺចុកចាប់ពេញរាងកាយ) ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបាន ឲ្យឈ្មោះ អ៊ឹម សុខនីន ដឹកខ្លួនចេញពីខាងក្រោយវត្តខ្មួញ ដើម្បីយកខ្សែលួស(កាប) មកឲ្យគេនៅចំណុចកើតហេតុខាងលើ ពេលជនរងគ្រោះមកដល់ចំណុចកើតហេតុ រកមើលសន្តិសុខដើម្បីសួរនាំ តែមិនឃើញ ហើយជនរងគ្រោះបានដាក់ខ្សែលួសចុះ រួចឈរនៅមុខឃ្លាំងកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់ខាងលើ ដើរចេញពីក្នុងឃ្លាំង មកខាងក្រៅ យកខ្សែលួចចូលក្នុងឃ្លាំង ហើយជនរងគ្រោះបានដើរចូលទៅក្នុងឃ្លាំងតាម ក្រុមជនសង្ស័យបាននាំគ្នាវាយទាត់ទាក់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួស រួចជនសង្ស័យរុញជនរងគ្រោះចេញពីក្នុងឃ្លាំង ហើយជនសង្ស័យបានបិតទ្វារឃ្លាំង រួចមកជនរងគ្រោះស្រែកឲ្យគេជួយ ស្របពេលនោះកម្លាំងល្បាតប៉ុស្តិ៍គោកឃ្លាំងបានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍ក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលគោកឃ្លាងតែម្តង ។

បច្ចុប្បន្នជន សង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕