នគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់បន្ទាប់ពីវាយប្លន់ម៉ូតូបានសម្រេច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យទី៣ឃាត់ខ្លួនក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះកាលពីវេលាម៉ោង៦និង០០នាទីព្រលប់ថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩ នៅចំនុចផ្លូវវែងស្រេងភូមិដំពាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាតខ្លួនមានឈ្មោះ ចាន់ ផានិត ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេស្នាក់នៅបន្ទប់ជួលផ្លូវលំសង្កាត់កាកាបទី១ខណ្ឌពោធិសែនជ័យ។
ចំណែកជនរងគ្រោះមានឈ្មោះ នៅ សុខហួភេទប្រុសអាយុ១៥ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ។ ម៉ូតូដែលជនសង្ស័យយកទៅម៉ាកហុងដា សេ១២៥ឆ្នាំ២០១៧ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថារូបគេនិងបក្ខពួកម្នាក់ទៀតឈ្មោះចិនដែលកំពុងតែរត់គេចខ្លួនពិតជាបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។
បច្ចប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន និងកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕