ជម្លោះរវាងភ្ញៀវនិងនារីម៉ាស្សាផ្អើលអស់គេឯង ខាងនារីថាមកពីបបួលនាងរួមភេទមិនបាន តែខាងភ្ញៀវថាមកពីបាត់លុយ
ភ្នំពេញ៖ បុរសរត់កង់បីម្នាក់ផឹកស្រវឹង បានចូលទៅម៉ាស្សាកោសជប់នៅផ្ទះមួយកន្លែង យីហោ ៧៧៧៧ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលេី ខណ្ឌមានជ័យ ក្រោយមកក៏កើតជាជម្លោះតែម្តង ដោយខាងថៅកែម៉ាស្សាថាបណ្តាលមកពីបបួលនារីម៉ាស្សារួមភេទតែនាងមិនព្រមក៏កេីតជាជម្លោះ រីឯខាងបុរសរត់កង់បីថាគាត់ចូលម៉ាស្សាបាត់អស់ទៅវិញ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលា ម៉ោង១២:១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ។
បុរសរត់កង់បីមានឈ្មោះ អេ ពូថា ភេទប្រុសអាយុ៥០ឆ្នាំ ជនជាតិ ខ្មែរ មុខរបររត់កង់បី ស្នាក់នៅភូមិម័រ សង្កាត់សង្កោរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកនារីម៉ាស្សាមានឈ្មោះ លីន អាយុ២៩ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យ។
បើតាមសម្តីបុរសរត់កង់បីបានអោយដឹងថា មុនពេលកេីតហេតុរូបគាត់ បានផឹកស្រាជាមួយមិត្តភក្តិស្រវឹងហេីយក៏ចូលមករកកន្លែងកោសជប់ ពេលចូលមកដល់ក៏ហៅនារីខាងលេីមកកោសជប់អោយ លុះពេលកោសជប់រួចស្រាប់តែយកកាបូបអោយលុយថ្លៃម៉ាស្សាក៏បាត់លុយអស់ចំនួន៨០ដុល្លារ ទេីបសួរនាំរហូតទាស់សម្តីគ្នាបង្កជាហឹង្សារវាយគាត់អោយរបួសទៀតផង។
តែបេីតាមសម្តីនារីជាអ្នកម៉ាស្សាបានប្រាប់ថា បុរសខាងលេីចូលមកម៉ាស្សាកន្លែងគាត់ពេលដែលកោសជប់រួចបុរសខាងលេីក៏បបួលនាងរួមភេទតែនាងមិនព្រមហេីយបានចាប់បង្ខំនាងរហូតទ្រាំលែងបានស្រែកអោយគេជួយទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបាននាំភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលដេីម្បីធ្វេីការសាកសួរ ដោះស្រាយ សម្របសម្រួលដើម្បីបញ្ចប់រឿង៕