បាញ់មេឃ២គ្រាប់ ដោយសារខឹងព្រះសង្ឃ ស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកស៉ី មិនឡើង
ភ្នំពេញ៖ ស្រ្តីជើងខ្លាំងម្នាក់ដោយសារតែរឿងព្រះសង្ឃមួយអង្គស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់ និងដេកមិនលក់ ដោយមានអារម្មណ៍ដូចត្រូវអំពើ ក្រោយពីបានស្រោចទឹករួច កាលពីក្នុងអំឡុងខែ០៥ ឆ្នាំ២០១៧ ដោយខឹងពេកបានយកកាំភ្លើងស៊េរីទំនើបមួយទៅបាញ់ដល់កុដ្ឋ ផ្អើលសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។
ករណីប្រត្តិបត្តិការបង្ក្រាបជាក់ស្ដែង ករណីប៉ុនប៉ងឃាតកម្ម(ដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់)និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត្តិនេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង៣០នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្នុងកុដ្ឋលេខ២៣វត្តសារ៉ាវ័ន្ត ផ្លូវលេខ១៧៨ ភូមិទី៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាន ស្រីលីន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួលជាន់ទី២ ផ្លូវលេខ២១៧ សង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពីបទ ប៉ុនប៉ងឃាតកម្ម(ដកអាវុធខ្លីបាញ់ចំនួន០២គ្រាប់)និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតិ ។ វត្ថុតាងចាប់យកបានមាន អាវុធខ្លីមួយដើមម៉ាកZORAKI.M906 លេខ០០០១២៦.បង់មួយ.គ្រាប់ចំនួន០២គ្រាប់.ទូរស័ព្ទដៃមួយគ្រឿងម៉ាកVIVOពណ៌ឈាមជ្រូក.លុយចំនួន១០០ដុល្លា.លុយខ្មែរចំនួន២មុឺនរៀល និងកាបូបស្ពាយពណ៌ស្លែមួយ។ ចំណែកជនរងគ្រោះជាព្រះសង្ឃព្រះនាម សឿន ពិសិទ្ធ ព្រះជន្ម២៨ព្រះវស្សា កំពុងគង់នៅកុដលេខ២៣ វត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
មន្រ្តីដដែលបន្តថា មុខពេលកើតហេតុ នៅវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៩ ជនរងគ្រោះជាព្រះសង្ឃព្រះនាម សឿន ពិសិទ្ធ ព្រះជន្ម២៨ព្រះវស្សា កំពុងគង់នៅវត្តសារាវ័ន្ត ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ ផាន ស្រីលីន ភេទស្រី អាយុ២៨ឆ្នាំ បានដើរចូលទៅក្នុងកុដ្ឋលេខ២៣ដើម្បីជួបជនរងគ្រោះរឿងស្រោចទឹកអោយហើយធ្វើអោយយីអ៊ុនដាក់រកស៉ី និងដេកមិនលក់ ដោយមានអារម្មណ៍ដូចត្រូវអំពើ ដែលស្រោចទឹកកាលពីក្នុងអំឡុង ខែ០៥ ឆ្នាំ២០១៧ ដោយខឹងពេក បានដកអាវុខ្លីខាងលើបាញ់ចំនួន០២គ្រាប់តែពុំត្រូវរងរបួសទេក៏មានការផ្អើលឆោឡោ ពេលនោះត្រូវបានកំលាំងល្បាតរបស់ប៉ុស្តិ៍ជ័យជំនះនិងកំលាំងផ្នែកយុត្តិធម៌ឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងអាវុធខ្លីនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
បន្ទាប់ពីឃាត់ខ្លួនជនស្រ្តីជើងខ្លះផងរួច នៅចំពោះមុខសមត្ថកិច្ចខ្លួនបានសារភាពថា អាវុធខ្លីម៉ាក ZORAKI.M906 លេខ000126 ជនសង្ស័យបានទិញតំលៃ១៥០០ដុល្លានៅប្រទេសថៃ កាលពីខែមេសាឆ្នាំ២០១៩ ជនសង្ស័យមិនធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ(តាមរយះធ្វើតេស្តទឹកនោម)។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាផ្លូវច្បាប់ ៕