Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

មន្រ្តីយោធាម្នាក់ស្រវឹងស្រាជិះម៉ូតូ​TODAY​ទៅបុកទ្រូងផ្លូវរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ដែល​គេស្គាល់ថា​ជា​មន្ត្រី​ យោធា បានជិះម៉ូតូ​ក្នុង​ស្ថានភាពស្រវឹង​ជោកជាំក៏ជ្រុលទៅបុករបាំងថ្ម​ទ្រូងផ្លូវ​ បណ្តាល​ឲ្យរងរបួស​ធ្ងន់​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
​ គ្រោះថ្នាក់ចរាចរណ៍នេះ​បានកើតឡើង​នៅ​ វេលាម៉ោង​១២និង​ ៤០នាទី​ រំលង​អាធ្រាត្រ​ ឈានចូលថ្ងៃទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នៅ​ត្រង់ចំនុច​ផ្លូវ​លេខ១៩៣​ កែងនិង​ផ្លូវ​ម៉ៅសេងទុង​ ក្នុងសង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ ។

​ បុរស​រងគ្រោះ​មានឈ្មោះ​ សេង​ ចាន់ធារី​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ មុខ​របរ​ យោធា​ មាន​ស្រុកកំណើត​ ភូមិ​ធម្មជាតិ​សម្តេច​តេជោ​ ឃុំ​កន្តួត​ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ​ ជិះម៉ូតូ​ម៉ាក​ TODAY ពណ៌ស​ គ្មានស្លាកលេខ​ ។

​តាម​ប្រភព​ពត៌មាន​ ពីកន្លែង​កើតហេតុ​បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ខាងលើ​ មិនដឹងថា​មានគោលបំណង​ទៅ​ណានោះទេ​ គឺ​បានជិះម៉ូតូ​ម៉ាក​ TODAY ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាម​ផ្លូវ​ ម៉ៅសេងទុង​ ក្នុងទិសដៅ​ ពី​ជើងទៅត្បូង​ ក្នុង​ល្បឿនលឿន​ ខណះមកដល់​ចំនុចកើត​ ដោយ​សង្ស័យ​អ្នកបើក​ម៉ូតូ​ ស្រវឹង​ស្រាផងនោះ​ ទើប​បណ្ដាល​ឲ្យ​រេចង្កូត​ ជ្រុលទៅបុក​និង​ ក្បាលនាគ​ពុះ​ចែកផ្លូវពេញទំហឹង​ បណ្តាលឲ្យ​បុរស​រូបនោះ​ ហោះ​ផ្លោង​ ទៅ​ផ្លូវ​ម្ខាងទៀត​ បែក​មាត់​សន្លប់​ស្តូក​បាត់​មាត់​បាត់​ក​តែម្តង​ ហើយ​ភ្លាមៗនោះដែរ​ ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ របស់​គ្លីនិក​ ឯកជន​ បាន​ដឹក​យក​ទៅ​ធ្វើ​ការ​សង្គ្រោះ​ ។
​ ក្រោយ​ពេលកើតហេតុ​ នៅសល់​តែ​ម៉ូតូ​របស់​ជនរងគ្រោះ​ ដែល​រង​ការខូចខាត​តិចតួច​ ត្រូវ​បាន​សមត្ថកិច្ច​យកទៅ​រក្សាទុកនៅ​ ប៉ុស្តិ៍នគបាល​ទំនប់ទឹក​ រងចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​ ៕