Thursday, November 21, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌឫស្សីកែវហាក់គ្មានសមភាព​បង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋានមិនខ្វល​និងបទបញ្ជាវិធានការក្ដៅរបស់ឯកឧត្ដម​ ឃួង​ ស្រេង​

ភ្នំពេញ៖​ បើទោះបីជាពេលថ្មីៗនេះ​ គ្រាដែល​ ឯកឧត្ដម​ ស​ ថេត​ ឡើងកាន់តំណែង​ ជាស្នងការនគរបាលរាជធានីភ្នំពេញ​ ហើយលោក​បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចគ្រាប់ខណ្ឌ​នៅ​ក្នុងរាជធានីភ្នំពេញត្រូវតែបង្ក្រាបល្បែង​សុីសងហ្គេមបាញ់ត្រីអោយអស់​ យ៉ាងណាក៏​ដោយក៏គេសង្កេតឃើញនៅតែមានហ្គេមបាញ់ត្រីបើកលេងយ៉ាងគគ្រឹកគគ្រេង​ដដែល​ ។
​ -ជាក់ស្ដែងប្រភពពីប្រជាពលរដ្ឋ​ បានរាយការ​ណ៍ឲ្យដឹងថា​ ​ទីតាំងល្បែងសុីសង​ហ្គេមបាញ់​ត្រី​ មួយកន្លែង​ កំពុងតែបើកដំណើរ​ការទទួលក្រុម​ក្មេងទំនើង​ ចូលលេង​យ៉ាង​ ពពាក់ពពួន​សង្ស័​យមានការប្រើប្រាស់និងចែក​ចាយ​នូវគ្រឿងញៀនថែម​ផង​។ ប្រភពបន្តថា​ទីតាំងហ្គេមបាញ់ត្រីនេះឋិតនៅ​ ច្រកចូលផ្សារគីឡូម៉ែត្រលេខ៦​ភូមិក្រោលគោ​សង្កាត់​គីឡូម៉ែត្រលេខ៦​ ខណ្ឌ​ ឫស្សីកែវ​ រាជធានីភ្នំពេញ​ មិនដែលឃើញកម្លាំង​អាជ្ញាធរ​ មាន​ សមត្ថកិច្ច​ ខណ្ឌឫស្សីកែវ​ ចុះបង្ក្រាបឡើង​។
-ពលរដ្ឋបានលើកឡើងថា​បទបញ្ជាឯកឧត្ដម​ ស​ ថេត​ ស្នងការនគរបាលរាជធានីភ្នំពេញ​ ហាក់មិនមានប្រសិទ្ធភាព​ ។

គួររំលឹកផងដែរថា៖ កន្លងមក សម្ដេច ក្រឡា​ហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាត ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគ​យល់ឡើយ ដើម្បីធានាឲ្យបាននូវសន្តិ​សុខ​ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុចជួនប្រជា​ពលរដ្ឋ​ ។​ ហើយបើមាន​ សមត្ថកិច្ចណា​ជាប់ពាក់ពន្ធ័និងកាងល្បែសុី​សងត្រូវមានវិធាន​ការតាមផ្លូវច្បាប់​ ។ តែផ្ទុយទៅវិញ​ អាជ្ញាធរ​ មានសមត្ថកិច្ច​ ខណ្ឌឫស្សីកែវ​ មិនបានអនុវត្ត​ និងគោរពបទ​បញ្ជាឡើយ​ ។

ហើយពេលថ្មីៗ​នេះទៀតកាលពីថ្ងៃទី៣១ខែ​ឧសភា​ឆ្នាំ២០១៩​ប្រធានគណៈបញ្ជាការឯក​ភាព​ រាជធានីភ្នំពេញ​លោក ឃួង ស្រេង បាន​ ដាក់​ចេញ​វិធានការក្តៅបង្ក្រាប​បទ​ល្មើសនិង​ ល្បែងស៊ីសងគ្រប់ប្រភេទ​នៅ​ទូទាំង១៤​ខណ្ឌក្នុង​រាជធានីភ្នំ​ពេញ ដើម្បីឲ្យប្រជាពល​រដ្ឋ​ រស់នៅទទួលដោយភាពកក់ក្ដៅ​ តែអាជ្ញាធរមានសមត្ថកិច្ច​ ខណ្ឌឫស្សី​កែវ​ ហាក់មិនអើ​ពើនិងមិនខ្វល់​ ពីបទបញ្ជារបស់ថ្នាក់លើឡើយ​ ៕