សង្វេកណាស់!ម្នាក់តូចចិត្តនិងប្ដីបីកូនមកលោតទឹកលើស្ពានជ្រោយចង្វា
ភ្នំពេញ៖ ស្រីម្នាក់ព្រោះតែប្ដីធ្វើបាបផ្លូវចិត្តចង់គិតខ្លីបីកូនតូចអាយុ២ខែមករកលោតទឹកពីលើស្ពានជ្រោយចង្វារថ្មីតែមិនបានសំរេចត្រូវប្រជាពរដ្ឋឃើញឃាត់នាំមកគល់ស្ពានត្រើយខាងលិចប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍បង្កឲ្យមានកាភ្ញាក់ផ្អើលនេះបានកើតឡើងកាល ពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៨ នៅចំនុចលើស្ពានជ្រោយចង្វារថ្មីក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។
ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនមានឈ្មោះ ខេង ណាវី ភេទស្រីអាយុ២៧ឆ្នាំមុខរបនៅផ្ទះស្នាក់នៅផ្ទះជួលម្ដុំរោងកុនលុចក្នុងខណ្ឌដូនពេញមានស្រុកកំនើតនៅក្រុងសួងខេត្តត្បូងឃ្មុំ ជាកូនកំព្រាឪពុកម្តាយ មានប្ដីជាជនជាតិបរទេស ។
បើតាមសម្ដីស្ត្រីរងគ្រោះនិយាយទាំងទឹកភ្នែកហូររហាមថាខ្លួនពិបាកចិត្តពេកព្រោះប្ដីដែលរួមរស់ជាមួយគ្នាអស់រយះពេលប្រាំបីឆ្នាំមកហើយដោយមួយរយះនេះគាត់ដើរមិនសូវចូលផ្ទះដោយមានស្រីនៅខាងក្រៅចំណែកលុយចាយវិញគាត់មិនដែលអោយគ្រប់គ្រាន់ទេជួនកាលដាច់បាយក៍មាន ទើបគាត់ដាច់ចិត្តគិតខ្លីចង់មកលោតទឹកសម្លាប់ខ្លួនតែដោយ សារបានបងប្អូនប្រជាពលរដ្ឋឃើញហើយនិយាយលួងលោមកុំអោយគិតខ្លីទើបខ្ញុំតាមគាត់ដើរត្រលប់មកក្រោយវិញឈប់គិតខ្លី ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ក៍បាននិយាយលួងលោមអស់រយះពេលយ៉ាងយូរទើបព្រមទៅជាមួយ សមត្ថកិច្ចត្រលប់ទៅផ្ទះជួលវិញ៕