Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ព្រៃផ្សៃណាស់!!កាប់ប្រពន្ធជាច្រើនកាំបិត​ស្លាប់គួរឲ្យរន្ធត់ព្រោះតែភ្លើងប្រចណ្ឌរួចរត់គេចខ្លួនបាត់

ត្បូងឃ្មុំ៖​ បុរសម្នាក់ព្រោះតែភ្លើងប្រចណ្ឌ​ដាច់ចិត្តគិតខ្លី​ លើកដៃកាប់ស្លាប់ប្រពន្ធយ៉ាង​ឃោគឃៅនិងព្រៃផ្សៃបំផុត​ ៖​ ហេតុការណ៍​ភ្ញាក់ផ្អើលដ៏រន្ធត់នេះបានកើតឡើងនៅវេលា​ម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៤ខែមិថុ​នាឆ្នាំ២០១៩​ នៅចំណុចមុខមន្ទីបក្សប្រជាជនកម្ពុជា ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ។

-ជនសង្ស័យជាប្តីកំពុងរត់គេចខ្លួនមានឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ
-ជនរងគ្រោះជាប្រពន្ធមានឈ្មោះ​ ជុំ ធារី ភេទស្រី​ អាយុ១៧ឆ្នាំ​ត្រូវជនសង្ស័យជាប្ដីកាប់ជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាម​ យ៉ាង​អាណោចអធម៌​ ។

យោងតាមការអះអាងពីឪពុកជនរងគ្រោះបាន​ឲ្យអោយដឹងថា​​ ប្ដីប្រពន្ធ២នាក់ក្នុង​មួយរយៈចុងក្រោយនេះតែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ហើយប្រពន្ធក៏​បាន​ចុះចេញពីផ្ទះ​ ឪពុកម្ដាយខាងប្ដីដែលនៅជិតគ្នាមករស់នៅជាមួយម្ដាយឪពុកម្ដាយខ្លួន​
លុះមកដល់រសៀលថ្ងៃកើតហេតុ​ ប្ដីបានទៅ​រករឿងប្រពន្ធនឹងបង្កជម្លោះរហូតឈានដល់​ការដេញកាប់សម្លាប់ប្រពន្ធយ៉ាងសារហាវព្រៃ​ផ្សៃបំផុត​ ដោយសារតែជនសង្ស័យ​ជា​ប្ដីកើតភ្លើងប្រចណ្ឌ​ ហើយបន្ទាប់ពីធ្វើសកម្ម​ភាពរួចបានរត់គេចខ្លួនបាត់ស្រមោល​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានព្រមទាំងជំនាញបានចុះមកដល់កន្លែងកើត​ហេតុធ្វើ​ការ​ពិនិត្យ​ធ្វើកោសល្យវិច្ឆ័យនិងកំណត់ហេតុ​ រួចប្រគល់សពជនរងគ្រោះឲ្យ​ទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី​
-​ ចំណែកជនដៃដល់ឃាត.កជាប្ដី​ សមត្ថកិច្ចកំពុងស្រាវជ្រាវ​ តាមចាប់យកមកផ្ដន្ទាទោស​តាមច្បាប់​ ៕