ឃាត់ខ្លួននគរបាលប៉ុស្តិ៍ច្រកទា្វអន្តរជាតិក្អមសំណរនិងបក្ខពួកចំនួន៤នាក់ដែលបង្ខំឲ្យនារីខារ៉ាអូខេផឹកថ្នាំរហូតស្លាប់ម្នាក់និង៣នាក់ទៀតរងរបួស
កណ្តាល៖ ជនសង្ស័យ៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកលើកដែកធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្រើអំពើហឹង្សាបង្ខំឲ្យនារីបំរើការខារ៉ាអូខេផឹកថ្នាំបណ្តាលឲ្យស្លាប់ម្នាក់នឹងរងគ្រោះធ្ងន់ស្រាល៣នាក់ទៀត
-ហេតុការបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី០១និង៣០នាទី នៅចំណុចហាងខារ៉ាអូខេ ម៉ីម៉ី បន្ទប់លេខ៧៧៧៧ ស្ថិតក្នុងភូមិភូមិក្អមសំណរក្រោម ឃុំក្អមសំណរស្រុកលេីកដែកខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានចំនួន០៤នាក់ទី១ ៖ មានឈ្មោះ អុិច ចន្នី ភេទស្រី អាយុ១៩ឆ្នំាជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉ាអូខេម៉ីម៉ី (ស្លាប់) ។
ទី២៖ ឈ្មោះ សន ស្រីនា ភេទស្រី អាយុ២៦ ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិក ខារ៉អូខេ ម៉ីម៉ី (អាការៈ ធ្ងន់ កំពុងសង្គ្រោះបន្ទាន់ នៅពេទ្យ)
ទី៣៖ ឈ្មោះ រ៉ា សំណាង ភេទ ស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកខារ៉ាអូខេ ម៉ីម៉ី(អាការស្រាល)។
ទី៤៖ ឈ្មោះ ជា សម្ផស្ស ភេទស្រី អាយុ ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេម៉ីម៉ី ។
អ្នកទាំង៤នាក់ស្នាក់នៅហាងខារ៉ាអូខេ ម៉ីម៉ី ។
- ចំណែកជនសង្ស័យមានគ្នាចំនួន៥នាក់
ទី១៖ មានឈ្មោះ ទឹម វឌ្ឍនៈភេទប្រុសអាយុ
៣៩ឆ្នាំជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)។
ទី២៖ ឈ្មោះ ចន្រ្តា វណ្ណះ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)។
ទី៣៖ ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិខ្មែរមុខរបរនគរបាលច្រកទា្វអន្តរជាតិក្អមសំណរ(ឃាត់ខ្លួន)។ អ្នកទាំង៣ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិ ក្អមសំណរ ។
ទី៤៖ ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទ ប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរ កម្មករ(ឃាត់ខ្លួន)។
និងទី៥ ៖ ឈ្មោះ វណ្ណា ភេទប្រុសអាយុ២៩
ឆ្នំាជនជាតិខ្មែរមុខរបររត់តាក់ស៊ី(រត់គេចខ្លួន)
សមត្ថកិច្ចបន្តថា មុនកើតហេតុ ជនសង្ស័យទាំង៥នាក់បានចូលទៅច្រៀង ខារ៉ាអូខេ ម៉ីម៉ីបន្ទប់លេខ ( ៧៧៧៧ )ដែលជាកន្លែងកើតហេតុ ដោយយកនារីកំដរ ចំនួន០៤នាក់ លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោង ឈ្មោះ ទឹម វឌ្ឍនៈ បានយកថ្នាំចំនួន០២ដបទំហំប៉ុនម្រាមដៃមកលាយជាមួយភេសជ្ជៈគោជល់(ពុំដឹងថ្នាំអ្វី)ហើយលាយគ្នារួចឲ្យ គ្នីគ្នាចាក់ចូលកែវតូចឲ្យ ស្រីកំដររៀងៗខ្លួនផឹក បាន ៥ទៅ៦នាទី ក៏មានអាការៈធ្វើទុក្ខ ភ្លាមៗបានដឹងដល់ម្ចាស់ ហាង ក៏បានរាយការណ៍មកសមត្ថកិច្ចបន្ទាប់ពីទទួលបានព័ត៌មាន ភ្លាម កម្លាំងសមត្ថកិច្ច ក៏បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់រួចនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕