Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ​ទាំងយប់,​ខណៈ​រកឃើញអ្នក​ស្លាប់កើន​ឡើង​ ដល់២៤នាក់នឹងរបួស២៤នាក់

ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ​ ទាំងយប់​ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្គ្រោះជាបន្តជាមួយបងប្អូនដែលកំពុងធ្វើការនៅទីនោះ​ ។​ ការអញ្ជើញទៅទាំងយប់​របស់សម្តេចតេជោ គឺដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹក​ចិត្តដល់បងប្អូនដែលកំពុងចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះដោយសារអាគារបាក់រលំសង្កត់កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០២៩កន្លងទៅនេះ នៅក្នុងខេត្តព្រះសីហនុ។​ ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺសម្តេច​ មានការ​សោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះថ្នាក់នេះ ហើយក៏បានចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះ និងគ្រួសារនៃសពផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២៤​ខែ​មិថុនា ឆ្នាំ២០១៩នេះ កម្លាំងជួយសង្គ្រោះ​មក​ពីគ្រប់ផ្នែកសរុបជាង ១ពាន់នាក់ នៅតែបន្តរុករកជនរងគ្រោះនៅក្រោមគំនរអគារដែល​ដួលរលំនៅក្នុងខេត្តព្រះសីហនុ។ តាមការ​បញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ គំនរអគារ​នោះ ទើបនឹងរើចេញបានជាង ៥០ភាគរយប៉ុណ្ណោះ។

បើតាមរបាយការណ៍រដ្ឋបាលខេត្ត​ បាន​បង្ហា​ញ​ថា មានជនរងគ្រោះ ២៤នាក់ហើយ​ដែល​បានស្លាប់បាត់បង់ជីវិត ក្នុងនោះមាន​(ស្រី៤​នាក់)និង២៤នាក់ទៀតរងរបួស​(ស្រី២នាក់)​។ តែ​គេមិនទាន់ដឹងថា​នៅក្រោមគំនរអគារ​នោះ​ នៅមានមនុស្សទៀតឬយ៉ាងណានោះទេ?​ ៕