នគរបាលខណ្ឌដង្កោបង្ក្រាបមុខសញ្ញាវាយប្លន់ម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នពេញឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់និងម៉ូតូ៧គ្រឿងវត្ថុតាងមួយចំនួន
ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំកម្លាំងផ្ទាល់ដោយលោក វរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌសហការជាមួួយកម្លាំងប៉ុស្តិ៍នគរបាលដង្កោបើកប្រត្តិបត្តិការណ៍ឆ្មក់បង្ក្រាបមុខសញ្ញាវាយប្លន់ម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៩នាក់ ដកហូតម៉ូតូ៧គ្រឿងនិងថ្នាំញៀនមួួយកញ្ចប់ធំល្មម រួមនិងវត្ថុតាងមួយចំនួនធំ ប្រត្តិបត្តិការណ៍នេះដែរបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំនុចផ្លូវបេតុង ភូមិខ្វាខាងលិច សង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោបានអោយដឹងថា មុនពេលឈានដល់ការចុះបង្ក្រាបកម្លាំងបានធ្វើសើបអង្កេតស្រាវជ្រាវ និងទៅឆែកឆេផ្ទះកេីតហេតុក៏ឃេីញក្រុមជនសង្ស័យទាំងនេះកំពុងលួចសង្ងំដោះដូរគ្រឿងម៉ូតូដែលវាយប្លន់បានពេលកន្លងមក។
លោកអធិការបានបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងឆែកឆេរ កម្លាំងបានរកឃើញម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពប្លន់បានកន្លងមកចំនួន៧គ្រឿងនិងគ្រឿងបន្លាស់ជាជាច្រើនទៀត ក្នុងនោះដែរកម្លាំងបានរកឃើញដាវសាម៉ូរ៉ៃ៣ដើម ថ្នាំញៀនមួយកញ្ចប់ធំ និងសម្ភារះប្រើប្រាស់មួយចំនួនទៀត និងឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់។
ជនសង្ស័យដែលសមត្ដកិច្ចឃាត់ខ្លួនបានមានឈ្មោះ ថេនសុខាអាយុ៣៥ឆ្នាំ ទី២ ឈ្មោះធល កក្កដា អាយុ២៣ឆ្នាំ ទី៣ឈ្មោះ សៀម សុភាព អាយុអាយុ២៥ ទី៤ ឈ្មោះសែរតនះ អាយុ២០ឆ្នាំ ទី៥ ឈ្មោះពៅរតនាអាយុ២៥ឆ្នាំ ទី៦ ឈ្មោះហុីម ឆែលអាយុ២៦ឆ្នាំ ទី៧ឈ្មោះសុខ សុវណ្ណ អាយុ៤១ឆ្នាំ ទី៨ឈ្មោះ សុខ ឡុង អាយុ២១ឆ្នាំ ទី៩ឈ្មោះ ភិន គន្ធា ភេទស្រី អាយុ២៩ឆ្នាំ
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីកសាងសំណុំរឿងបន្ដកាត់ទោសតាមផ្លូវច្បាស់៕