Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ឧបត្ថម្ភដល់គ្រួសារសពចំនួន០៨នាក់​ នៅខេត្តកំពត

ខេត្តកំពត៖ នាព្រឹកថ្ងៃអង្គារ ៨រោច​ ខែជេស្ឋ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៩​ លោក ហាស់ សូបិន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអមដំណើរ ឯកឧត្តម កង សេរីសោភ័ណ អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងឯកឧត្តម ប៉ែន សំបូ ទីប្រឹក្សាផ្ទាល់សម្តេចចៅហ្វាវាំងវររៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំ និងនាំយកព្រះរាជឧបត្ថម្ភរបស់ព្រះករុណា ព្រះបាទ​ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ឧបត្ថម្ភដល់គ្រួសារសពចំនួន០៨នាក់​នៅខេត្តកំពត ដល់គេហដ្ឋាននៃគ្រួសារសព​ ស្ថិតនៅស្រុកកំពង់ត្រាច និងស្រុកដងទង់ ខេត្តកំពត ដោយក្នុង១គ្រួសារទទួលបានថវិកា ៤លានរៀល។

គួររំលឹកថាៈ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ មានករណីសោកនាដកម្មដោយភាពក្កុកក្តួល និងខ្លោចផ្សាក្រៃលែងដោយអាគារ៧ជាន់បាក់រលំសង្កត់បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់ ៕