រថយន្តសេរីទំនើប០៥គ្រឿង ដែលមិនបានបង់ពន្ធនាំចូល ត្រូវមន្ត្រីសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ សហការណ៍ជាមួយកម្លាំងប្រដាប់អាវុធចុះបង្ក្រាប
ខេត្តកំពង់ស្ពឺ៖ រថយន្តទំនើបចំនួន០៥គ្រឿង មិនបានបង់ពន្ធនាំចូល ត្រូវបានសាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺ សហការណ៏ជាកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បើការស្រាវជ្រាវ រហូតឈានដល់ការចុះបង្ក្រាបបាន នៅចំណុចភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ។
រថយន្តសេរីទំនើប ដែលកម្លាំងស្រាវជ្រាវ និងឈានទៅបង្ក្រាបបានចំនួន០៥គ្រឿងមាន៖ ទី១ Lexus 350 ផលិតឆ្នាំ2012 ពាក់ស្លាកលេខភ្នំពេញ 2AS-2244 ។
ទី២ TOYOTA Vellfire ផលិតឆ្នាំ2013 ពាក់ស្លាកលេខខេមរភូមិន្ទ ខម01-2-2547 ។
ទី៣ Lexus GS300 ផលិតឆ្នាំ2006 ពាក់ស្លាកលេខ ភ្នំពេញ2AG-3893។
ទី៤ TOYOTA Land Cruiser ផលិតឆ្នាំ2011 ពាក់ស្លាកលេខភ្នំពេញ 2AO-9313, ទី៥ Rang Rover ផលិតឆ្នាំ2006 ពាក់ស្លាកលេខខេមរភូមិន្ទ ខម02-2-1528 ។