Friday, November 22, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

បាត់លោកតា២ថ្ងៃមិនឃើញត្រលប់មកពីនេសាទវិញសោះ ស្រាប់ដល់ថ្ងៃទី៣ឃើញលោកតាក្លាយជាសពអណ្តែតទៅហើយ

ខេត្តកោះកុង៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ដោយសារមានសាកសពអណ្តែតទឹករសាត់មកទើរនៅចំណុចព្រែកជើងគ្រក់ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នាំគ្នាចោមរោមមើល នឹងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិត្យមើលកាលពីវេលាម៉ោង០៩:០០នាទី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមាបានអោយដឹងថា បន្ទាប់បានទទួលបាបពត៌មានពីប្រជាពលរដ្ឋថាបានឃើញមានសាកសពអណ្តែតទឹក មកទើរនៅចំណុចក្នុងព្រែកជើងគ្រក់ លោកអធិការបានចាត់កម្លាំងជំនាញ សហការជាមួយក្រុមគ្រូពេទ្យជំនាញ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យសាកសព។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីបានធ្វើកោសល្យវិច្ច័យរួច កម្លាំងជំនាញ និងក្រុមគ្រូពេទ្យខេត្តបានសន្និដ្ឋានថា សាកសពខាងលើ ខ្យល់គរ រួចធ្លាក់ចូលទឹកថប់ដង្ហើមស្លាប់ក្នុងទឹក ។

សពជនរងគ្រោះមានឈ្មោះ ហ៊ីម ជីន ហៅតាបុក ភេទប្រុស អាយុ ៧២ឆ្នាំ មុខរបរនេសាទ រស់នៅតែម្នាក់ឯងក្នុងខ្ទម មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

តាមការបញ្ជាក់ពីប្រជារដ្ឋដែលរស់នៅក្បែរគាត់ បានប្រាប់អោយដឹងថា កាលពីថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ ឃើញគាត់បានទៅនេសាទ តែពុំឃើញគាត់ត្រឡប់មកវិញទេ រហូតដល់គេប្រទះឃើញសាកសពនេះឯង ។

សាកសពលោកតាត្រូវបានសមត្ថកិច្ចប្រគល់អោយទៅកូនចៅយកទៅធ្វើបុណ្យតាមប្រពៃណី ៕