Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

ប្លន់ម៉ូតូបានពីខេត្តតាកែវមកអស់លក្ខ័ជាប់ខ្នោះនៅភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាវាយប្លន់យក ទ្រព្យរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម នៅតាមផ្លូវជាតិ លេខ៣ ម្តុំផ្សារត្រាំខ្នាត្រូវអស់ល័ក្ខក្រោយពីវាយប្លន់យកម៉ូតូ ពីអ្នកដំណើរ នៅខាងត្បូងផ្សារត្រាំខ្នា ភូមិត្រាំខ្នា ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ បានសម្រេចកាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ រួចរត់គេចមកសង្ងំលាក់ខ្លួនក្នុងបន្ទប់ជួលរបស់ប្រពន្ធ នៅភូមិគប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ តែដោយសារអស់រិទ្ធអំណាចត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលចោម ចៅ២ ចាប់ខ្លួនបាន និងរកឃើញសម្ភារៈពាក់ព័ន្ធមួយចំនួន ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០ នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមាន ឈ្មោះ ជា រ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមជាមួយបក្ខពួក សកម្មខាងធ្វើសកម្មភាពវាយប្លន់ ម៉ូតូ អ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្ត ឃុំសូរភី ខេត្តតាកែវ ហើយនៅ ព្រឹកថ្ងៃទី០៥ ខែមិថុនាជនសង្ស័យ រួមជាមួយបក្ខពួកបានធ្វើ សកម្មភាព វាយ ភ្ជង់ប្លន់ម៉ូតូ ម៉ាក ហុងដាសេ១២៥សេរី ២០១៨ មួយគ្រឿងពីអ្នកដំណើរនៅខាងលិចផ្សារត្រាំខ្នាផ្លូវជាតិ លេខ៣ បានសម្រេចរួចបានរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះទើបកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីដឹកនាំផ្ទាល់ដោយលោក វរសេនីយ័ទោ ឃុត ឡូ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវ តាមមុខសញ្ញាខាងលើ ទីបំផុតនៅព្រឹកថ្ងៃទី០៦ ខែមិថុនារកឃើញជនសង្ស័យកំពុងសង្ងំលាក់ខ្លួនពួន ក្នុងបន្ទប់ជួលរបស់ប្រពន្ធ ជាកម្មកររោង ចក្រ ស្នាក់នៅក្នុងភូមិ សង្កាត់ខាងលើរួមសហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋានចូលចាប់ខ្លួន តែម្តង ។
តាមចម្លើយសារភាព ជនសង្ស័យបានឲ្យដឹងថា ពួកគេពិតជា បានប្លន់យកម៉ូតូមួយគ្រឿងនៅក្នុងទឹកដីស្រុកបាទីនៅផ្លូវជាតិ លេខ៣ ម្តុំផ្សារត្រាំខ្នាបានសម្រេចពិតមែន រួចបានគេចសង្ងំ ពួនតាមផ្លូវ រហូតដល់វេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ទើបជិះម៉ូតូ ចូលមកភ្នំពេញ ហើយ ត្រូវបានបក្ខពួកជិះគេចទៅបាត់ ចំណែកខ្លួនបានចូលសង្ងំ ក្នុងបន្ទប់ជួលរបស់ប្រពន្ធ រហូតដល់ ព្រឹកឡើង កម្លាំងសមត្ថកិច្ចចូលមកចាប់ខ្លួនតែម្តង ។

ក្រោយមកកម្លាំងសមត្ថកិច្ចបាននាំខ្លួនទៅអធិការរដ្ឋាននគរ បាលស្រុកបាទី ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ ៕