រត់កង់បីរកលុយបង់ថ្លៃសាលាកូនមិនគ្រប់សម្រេចចិត្តលួចកាច់.កម៉ូតូគេត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌដង្កោ
ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាច់សោរ.កម៉ូតូប្រជាពលរដ្ឋបានសម្រេចតែសំណាងអាក្រក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោដេញតាមចាប់ក្របួចបានវាយខ្នោះយកមកសួរនាំ។
-ហេតុការនេះបានបង្ករឲ្យមានការភ្ញាក់ផ្អេីល កាលពីរវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០១៩ នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌេង្កោ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុខ ឆេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរត់កង់បី មានស្រុកកំណើត ភូមិឈ្លោង ឃុំឈ្លោងស្រុកឈ្លោង ខេត្តក្រចេះ ។ ហើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋដែលចតទុកនៅមុខផ្ទះពិតប្រាកដមែន ដោយសារតែខ្លួនមានជីវភាពខ្វះខាត ជាពិសេសអត់លុយបង់ថ្លៃសាលាកូនទើបសម្រេចចិត្តធ្វើសកម្មភាពបែបនេះ។
-ចំណែកជនរងគ្រោះមាន សឿន ផល្លា អាយុ៣៥ឆ្នាំមុខរបរកសិករស្នាក់នៅភូមិកេីតហេតុខាងលេី។
បេីតាមសម្ដីពីរជនរងគ្របានប្រាប់ឲ្យដឹងថា គាត់បានទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HQ 2952 នៅ មុខផ្ទះ ហេីយពេលនោះស្រាប់តែឮសម្លេងផូងគាត់ក្រឡេងមកមេីលស្រាប់តែឃេីញជនសង្ស័យជិះម៉ូតូចេញពីរមុខផ្ទះគាត់ភ្លាមៗនោះគាត់បានស្រែកថាចោៗក៏ផ្អេីលដល់ប្រជាពលរដ្ឋ ហើយជនសង្ស័យព្យាយាមជិះគេចខ្លួន ពេលនោះដែរកម្លាំងនគរបាលខណ្ឌដង្កោដែលកំពុងជិះល្បាតតាមមូលដ្ឋានឃើញក៏ដេញតាមចាប់រហូតមកដល់ចំណុចច្រមុះជ្រូកវត្តហា ផ្លូវ៥០ម៉ែត្រ សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏កម្លាំងនគរបាលធាក់ផ្តួលចាប់បានជនសង្ស័យភ្លាមៗតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការខណ្ឌដង្កោនិងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់ ។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជួនម្ចាស់វិញ ៕