នារីម្នាក់សង្ស័យខូចចិត្តរឿងស្នេហាផឹកស្រវឹងលោទទឹកសម្លាប់ខ្លួនតែមិនសម្រេច
ភ្នំពេញ៖ នារីស្រស់ស្អាត់ម្នាក់សង្ស័យមានវិប្បត្តិស្នេហាបានមកអង្គុយផឹកស្រាក្រឡុកតែម្នាក់ឯងហេីយបានលោតពីកន្កាន់ដៃមាត់ទន្លេបំណងសម្លាប់ខ្លួនតែមិនបានសម្រេចបណ្តាលអោយរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ៖ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៩ខែកក្កដាឆ្នាំ២០១៩ នៅតូបស្រាក្រឡុកមួយកន្លែងខាងជេីងសាលាបឋសិក្សាជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
នារីរូបស្រស់ដែលលោតទឹកប៉ងសម្លាប់ខ្លួនមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញនារីរូបស្រស់ខាងលេី មកអង្គុយផឹកស្រាក្រឡុកតែម្នាក់ឯង រយៈពេលយ៉ាងយូហេីយបានចេញទៅបាត់មួយសន្ទុះក្រោយមកក៏មកវិញហៅស្រាក្រឡុកមកផឹកទៀត។
សាក្សីបន្តថា បន្ទាប់មកក៏ដេីរទៅអង្គុយយំនៅមាត់ទន្លេក្រោយមកស្រាប់តែលោតចុះទៅក្រោមបំណងសម្លាប់ខ្លួនតែលោតប៉ះច្រាំងទន្លេដែលគេចាក់បេតុងបណ្តាលអោយរងរបួសទេីបបង្កកាភ្ញាក់ផ្អេីលដល់អ្នកជិតខាងហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕