អ្នកគ្រប់គ្រងយោធាស៊ូដង់ថាការធ្វើរដ្ឋប្រហារត្រូវបានរាំងខ្ទប់
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានSputnikនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ក្រុមប្រឹក្សាយោធាអន្តរកាលរបស់ស៊ូដង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយត្រូវបានរាំងខ្ទប់នៅក្នុងប្រទេស។
ការប្រកាសផ្សាយដោយទូរទស្សន៍ស៊ូដង់បាននិយាយថា “ការប៉ុនប៉ងធ្វើរដ្ឋប្រហារត្រូវបានរារាំង” ហើយ។
ទោះបីជាយ៉ាងណាមិនមានព័ត៌មានលម្អិតបន្ថែមទៀតឬឈ្មោះរបស់អ្នកដែលព្យាយាមធ្វើរដ្ឋប្រហារនោះទេ។
ការតវ៉ាមួយនេះនៅប្រទេសស៊ូដង់បានកើតមានឡើងនៅក្នុងរដ្ឋប្រហារយោធាមួយនៅថ្ងៃទី ១១ ខែមេសាដែលពេលនោះលោកប្រធានាធិបតីអូម៉ាបាសៀរត្រូវបានផ្ដួលរំលំនិងឃុំឃាំងអស់រយៈពេលជិត 30 ឆ្នាំមកហើយ។
ក្រុមប្រឹក្សាយោធាអន្តរកាលបាន សន្យាថានឹងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីមួយក្នុងរយៈពេលពីរឆ្នាំទៀត។
ជាមួយគ្នានេះផងដែរ ក្រុមអ្នកតវ៉ាបានរាយការណ៍ថានៅតាមផ្លូវទាមទារឱ្យយោធាផ្តល់អំណាចភ្លាមៗដល់អាជ្ញាធរស៊ីវិល៕ សសអក