Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

អតីតចៅអធិការវត្តភ្នំបាក់លើមិនអាចទទួលព្រះរាជក្រឹត្រ​​ឡើងតំណែងបាន

បន្ទាយមានជ័យ៖ នៅ​ព្រឹកថ្ងៃទី០៧ខែមិថុនាឆ្នាំ២០១៨នេះ អតីត​ចៅអធិការ​វត្ត​ភ្នំ​បាក់​លើ ​ដែល​មន្ត្រី​សង្ឃទើប​ផ្សឹក​បាន​២​ថ្ងៃ ​បន្ទាប់ពីបែក​ធ្លាយ​វីដេអូ​ឆាន់ពោត​ជាមួយ​នារី​វ័យ​ក្មេង នៅថ្ងៃនេះលោក វណ្ណា ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​ទទួល​ព្រះរាជក្រឹត្យ​ពី​ព្រះ​មហាក្សត្រ ​ត្រូវ​ដំឡើង​តំណែង​ពី​ចៅអធិការ​ទៅ​ជា​​ព្រះ​ទេព​សោភ័ណ តែ​លោក​ទទួល​មិន​បាន​ទេ។
​អន្ទិត​ស្រិល វណ្ណា ​បាន​​បញ្ជាក់​ឲ្យ​ដឹង​តាមរយៈ គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃនេះជា​មួយ​​រូប​ថត​ព្រះរាជក្រឹត្យ​ចុះ​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះបាទ​នរោត្តម សីហមុនី ​កាល​ពី​ថ្ងៃ​ទី ២៤ ឧសភា ឆ្នាំ ២០១៨ ​ថា «ថ្ងៃ​ទី ០៧ ០៦ ២០១៨ ខ្ញុំ​ព្រះករុណា ខ្ញុំ​បាទ​ត្រូវ​បាន​តែង​តាំង​ឡើង​ជា​ព្រះ​បរម​ងារ ព្រះ​ទេព​សោភ័ណ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស តែ​ពេល​នេះ​ខ្ញុំ​ព្រះករុណា ខ្ញុំ​បាទ​​សឹក​ហើយ​មិន​អាចទទួ​ល​តំណែងបានទេ អោយ​ខ្ញុំសុំ​ទោស​ញាតិញោម​ដោយ​ក្តី​មេត្តា​ផង​ ៕