Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

អាគារប៉ុស្តិ៍រដ្ឋបាលនគរបាល,អាគារកងរាជអាវុធហត្ថ និងសាលាសង្កាត់ក្រុងបាវិតខេត្តស្វាយរៀង រៀបចំពិធីក្រុងពាលីនៅព្រឹកនេះ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្តលោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង លោកចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀតបានចូលរួមក្នុងពិធីក្រុងពាលីសាងសង់អាគារប៉ុស្តិ៍រដ្ឋបាលនគរបាល,អាគារកងរាជអាវុធហត្ថ និងសាលាសង្កាត់ក្រុងបាវិត ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

អាគារទាំង៣ខាងលើដែលបានរៀបចំពិធីក្រុងពាលីបុកគ្រឹះសាងសង់នៅព្រឹកនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន ស្របតាមទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបម្រើអោយសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋ ៕