Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បើកលឿនមិនប្រយត្ន័ជ្រុលបុករថយន្តដឹកដី​បត់ឆ្លងផ្លូវចំពាក់កណ្ដាល​ គៀបស្លាប់ម្នាក់ក្នុង​កាប៊ីននិងម្នាក់របួសធ្ងន់

ភ្នំពេញ៖បុរសអ្នកបើករថយន្តដឹកទឹកសុទ្ធម្នាក់​ បានគៀបជាប់ក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងអាណោចអធម៌​ និងអ្នករួមដំណើរម្នាក់​ទៀត​រងរបួសធ្ងន់​ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀត​រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជួបនូវឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េដឹកទឹកសុទ្ធក្រុមហ៊ុន ជីង ឡុង បើកបោះពួយយ៉ាងលឿន មិនប្រយត្ន័ជ្រុលទៅបុកចំទទឹងរថយន្តកូរ៉េសណ្តោងទ្រុងបែនដឹកដី កំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរថយន្តដឹកទឹកសុទ្ធ ខ្ទេចរួញកាប៊ីន គៀបជាប់តៃកុងនិងអ្នករួមដំណើ​រ​៖​ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបាន​ កើតឡើងកាលពីវេលាាម៉ោង០៧និង​០០​នាទី​ព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ​ មហាវិថី ឈ្នះ ឈ្នះ ភូមស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

យោងតាមប្រភពព័ត៌មានកន្លែងកើតហេតុ​បាន​ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​រថយន្ត កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ 3E-6687 សណ្តោយ​ទ្រុងបែនដឹកដី បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវតុងទិសដៅពីលិចទៅកើត​រួចបានបត់ឆ្លងផ្លូវ​មហាវិថី​ឈ្នះ​ ឈ្នះ​ ខណៈ​នោះ​ ក៏មានរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4116 ដឹកទឹកសុទ្ធ ជិះគ្នា២នាក់ បើកបរដោយយុវជន​ម្នាក់ ជាអ្នកបម្រើការការងារ នៅក្រុមហ៊ុន​ទឹកសុទ្ធ ជីង ឡុង បើកមកយ៉ាងលឿនមិន​ប្រយត្ន័ជ្រុលបុកចំពាក់កណ្ដាលពេញទំហឹង​បណ្ដាលឲ្យគៀបជាប់ក្នុងកាប៊ីន ស្លាប់តៃកុង​
ចំណែកយុវជនម្នាក់ទៀតដែលរួមដំណើរឈ្មោះ ឡេង សុវណ្ណតុង ភេទប្រុស អាយុ​១៩​ឆ្នាំ មុខរបរ ធ្វើការនៅក្រុម​ហ៊ុនទឹកសុទ្ធ ជីង ឡុង មានទីលំនៅ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រងរបួសជើងឆ្វេង ។
ដោយឡែកអ្នកបើករថយន្ត​ បែនដឹកដីបាន​រត់គេចខ្លួនបាត់ស្រមោល​ ។

ក្រោយមកក្រុមសង្គ្រោះអង្គភាព៧១១កង​ពល​តូចលេខ៧០ បញ្ជូនរថយន្ត សម្ភារៈ ឧបករណ៍ កាត់ វះ ទាញយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈនិងទាញ​យកសពជនរងគ្រោះម្នាក់ទៀតដើម្បីប្រគល់​ជូនសមត្ថកិច្ច​ ពិនិត្យនិងធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាម​ប្រពៃណី​ ។ ចំណែករថយន្តទាំង២គ្រឿងសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុក​ការិយាល័យ​ចរាចរណ៍ផ្លូវគោកចាំដោះ​ស្រាយ​ នៅពេលក្រោយ​ ៕