រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនម្ចាស់ជជែករកត្រូវរៀងៗខ្លួន
ភ្នំពេញ៖ រថយន្តឡិចសុីសGS300បុកជាគ្នាជាមួយ រថយន្តសាំយ៉ុងដឹងបន្លែត្រង់ចំណុចផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ រួចប្រកែកគ្នាយកត្រូវរៀងៗខ្លួន។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៩ នៅចំណុច ស្តុបដេអិន តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវនេរុហ៍ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
-តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ឲ្យដឹងថា មុនកើតគេឃើញប្តីប្រពន្ធពីរនាក់បើករថយន្តសាំយ៉ុងដឹកបន្លែរមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2AP-5604ធ្វើដំណើរតាមបណ្តោយផ្លូវនេរុហ៍ ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើស្តុបភ្លើងខៀវបានចរាចរទៅមុខក៍បានបុកគ្នាជាមួយរថយន្តឡិចសុីសGS300ពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-0557 បើកដោយបុរសម្នាក់សង្ស័យស្រវឹងបានធ្វើដំណើតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើតបុកបញ្ឆិតគ្នា ពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២គ្រឿងគៀបជាប់គ្នារងការខូចខាតយ៉ាងដំណំបន្ទាប់មកភាគីទាំងសងខាងជជែកយកត្រូវរៀងៗខ្លួនចំណែកអ្នកបើកបររថយន្តឡិចសុីសGS300បានប្រាប់ថារូបគាត់បានផឹកស្រាអស់បួនកំប៉ុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យ ភាគីទាំងសងខាងសម្របសម្រួលគ្នាដោយភាគីខាងរថយន្តសាំយ៉ុងមិនចង់មានរឿងវែងឆ្ងាយនិងប្រញាប់យកបន្លែងទៅលក់នៅស្រុកផងបានចេញសំណងទៅឲ្យភាគីខាងរថយន្តឡិចសុីសGS300ចំនួន៦០មុឺនរៀលដើម្បីចញ្ចប់រឿង៕