Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

ប័ណ្ណ (ប.ស.ស) ត្រូវបានផ្តល់ជូនដល់មន្រ្តីជាប់កិច្ចសន្យាសាលាខេត្តក្រុងស្រុកសរុបចំនួន២៨នាក់

ខេត្តកែប៖ រដ្ឋបាលខេត្តកែបបានរៀបចំពិធីចែកប័ណ្ណ(ប.ស.ស)ក្រោមអធិបតីភាព ឯកឧត្ដម កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត ក្រុង ស្រុក នាយក នាយកទីចាត់ការ ប្រធានអង្គភាព​ អភិបាលរងក្រុងស្រុក ប្រធាន អនុការិយាល័យ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្ត​ ក្រុងស្រុក។

ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩​ ហើយក្នុងឱកាសនោះ ឯកឧត្តមអភិបាល​ខេត្ត​ បានលេីកឡេីងពីការគិតគូររបស់រាជរដ្ឋាភិបាល​ចំពោះមន្រ្តីរាជការ​ មន្រ្តីជាប់កិច្ចសន្យា​ និងបានមានប្រសាសន៍ពីសារ:ប្រយោជន៍នៃប័ណ្ណ​(ប.ស.ស) ដោយសង្កត់ធ្ងន់ថា​ មន្ត្រីរាជការ​ មន្រ្តីជាប់កិច្ចសន្យា​ ដែលទទួលបានប័ណ្ណនេះ​ នឹងទទួលបានសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានារបស់រដ្ឋ និងឯកជនដែលបានចុះកិច្ចព្រមពៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)​ ហេីយពិតជាបានរួមចំណែកក្នុងការសម្រាលបន្ទុកសេដ្ឋកិច្ចដល់មន្រ្តី​រាជការ​ និងមន្រ្តីជាប់កិច្ចសន្យា ដែលកំពុងបំពេញការងារ តាមរយះការធានានូវហានិភ័យទាំងឡាយពាក់ព័ន្ធទៅនឹងសុខភាព ៕