Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថក្ចចំរុះកាត់ទូរកុងទីន័រពិនិត្យមើលសំរាម​៨៣ទូរ ដែលនាំយកមកបោះចោលក្នុងប្រទេសកម្ពុជា

ព្រះសីហនុ៖ មន្ត្រីមានសមត្ថកិច្ចនៅមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុថ្លែងថា សមត្ថកិច្ចបានរកឃើញ កុងទឺន័រចំនួន៨៣ទូរ មានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេស ហើយត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានជាបន្ដបន្ទាប់នៅខេត្តព្រះសីហនុ
-ក្រោយបង្ក្រាបបានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ នៅ​រសៀលថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បី​ពិនិត្យជាក់ស្ដែងនៅក្នុងកំពង់ផែស្វយត័ក្រុងព្រះសីហនុ ហើយការគាស់ទូរកុងទឺន័រ​នោះធ្វើឡើងក្រោមវត្តមានឯកឧត្តមគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ,ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងវត្តមានមន្ត្រីមានសមត្ថកិច្ចច្រើនរូបទៀត

-បើយោងតាមប្រភពពីមន្ដ្រីគយដែលចូល​រួម​ប្រតិបត្តិការនេះ បានបង្ហើបអោយដឹងថា មូលហេតុដែលកាកសំណល់នេះអាចនាំចូល​មកប្រទេសកម្ពុជាបាន ព្រោះតែប្រទេសប្រភពដើមបានក្លែង​ បន្លំឯកសារនាំចូល ដោយ​ មិនបញ្ជាក់ប្រភេទទំនិញច្បាស់លាស់ ពោលគ្រាន់តែសរសេរថា ប្រភេទទំនិញ​កែច្នៃ ប៉ុន្ដែពេលមកដល់កម្ពុជាទើបសមត្ថកិច្ចស្គែនពិនិត្យទៅឃើញថាជាកាកសំណល់​សំរាមដែលគេបោះចោល។
ទោះជាយ៉ាងនេះក្តីមន្ត្រីមិនទាន់បញ្ជាក់ប្រាប់ពីប្រទេសដើមដែលបន្លំនាំយកសំរាមតាមកុងតឺនរ័មកកាន់ប្រទេសកម្ពុជា​ នៅឡើយ ដោយប្រាប់ក្រុមអ្នករាយការណ៍ព័ត៍មានថា​ទុកពេលអោយសមត្ថកិច្ចស្រាវជ្រាវជាក់​លាក់សិន៕